Thursday, March 3, 2011

Thursday, February 10, 2011

IPhone4 Gold



អស្ចារ្យបំផុតជាមួយ ក្រុមហ៊ុនAppleដែលបាន​បង្កើត 24garats gold Swarovski Apple iPhon4 32GB.។ ដែលបានត្រូវផលិតនៅប្រទេសអូស្រ្តាលី​។​ ហើយមានតម្លៃ4889$ ឥលូវនេះវាបានមកដល់​ព្រះរាជាណាចក្រកម្ពុជាហើយ។ សំរាប់អ្នកដែល​ពេញ​និយម​ប្រើនូវទូរស័ព្ទធំៗ ហើយទំនើនព្រមទាំងមានតម្លៃ ដែលធ្វើអំពីមាស និងដាំដោយត្បូងពេជ្យ២៤ការ៉ាត់ទឿតផង។

ប៊ិះ​បាញ់គ្នា​ភ្ជង់​​ទៅ​ភ្ជង់​​មក​ដោយសារ​ទាហាន​​សៀម​សំរុក​ចូល​មក​ដោះ​យក​ឆ្កែ​ជាប់​​អន្ទាក់​នៅក្នុង​ទឹកដី​កម្ពុជា


ព្រំដែន​​ប្រាសាទព្រះវិហារ ៖ ​ទាហាន​​​ការ​ពារ​ទឹកដី​កម្ពុជា​បានលើក​​កាំភ្លើង​​ច្រូង​ច្រាង ភ្ជង់​​ទៅលើ​​កង​ទាហានសៀមប្រមាណ​​៥​ទៅ​​៦នាក់ ដែល​​ប៉ុនប៉ង​​ចូលមក​ដោះ​យក​ឆ្កែ​​​របស់គេ​ជាប់​អន្ទាក់​​​នៅខ្សែ​ត្រៀម​​​ ជួរ​មុខ​ក្នុង​​ទឹកដី​​ក​ម្ពុជា​តំបន់​​​ភ្នំទ្រព្យ​​​កាលពីវេលា​​ព្រលប់​ ម៉ោង​ប្រមាណ​​៦​និង​​៤០នាទី​​​ថ្ងៃទី​​១០ កុម្ភៈ ២០១១ ញ៉ាំង​ឱ្យ​ទាហាន​សៀម​​លើកកាំ​ភ្លើង​​​ភ្ជង់​តប​វិញ ​បំរុង​នឹង​បាញ់គ្នា​​ទៅ​​ហើយ​​​​ ប្រសិន​បើ​ទាហាន​សៀម​​នៅតែ​ចចេស​រឹង​រូស​ដើរចូល​ដោយ​​គ្មានការ​អនុញ្ញាត​​​២ ឬ​៣ ជំហាន​ទៀត ។​

សូម​បញ្ជាក់​ថា ​ឆ្កែ​​របស់ទាហាន​សៀម​មួយ​ក្បាល​​ដែល​ចូល​មក​ជាប់​អន្ទាក់​ ក្នុងទឹកដីកម្ពុជា​​តំបន់​​​ភ្នំទ្រព្យ​​​នោះគឺជា​​​ឆ្កែ​​​ពូជ​​បៀកហ៊្សេ ​មាន​ជំនាញ​ខាង​ហិត​មីន ហើយការ​ដែល​​ចូលមក​​ជាប់អន្ទាក់​​នេះអាច​​ថា ជា​ចេត​នា​​របស់ទាហាន​សៀម លែង​ឆ្កែ​​​របស់គេ​ឱ្យ​​ចូល​​រាវ​មីន​ក្នុង​ទឹកដី​​ប្រទេស​កម្ពុជា​ងាយស្រួល ​​ក្នុង​​ការចេញ-ចូល​...​ឬ​ចង់​​ដឹង​ថា ក្នុង​ខ្សែ​ត្រៀម​របស់​កម្ពុជា​​មាន​មនុស្ស​ឬ​ក៏អត់? នេះ​ក៏​ជា​​ល្បិច​មួយដែររបស់​សៀម​ គេ​យក​ឆ្កែ​មក​ពិសោធន៍ ដើម្បី​​ងាយ​ស្រួល​ធ្វើ​​ការ​វាយ​លុយ​​ក្នុងប្រការ​​ណាមួយ​​របស់ពួក​គេ។ ​ពេល​ឆ្កែ​​​ចាប់​ផ្តើម​​ជាប់​អន្ទាក់ និង​ស្រែកឮៗ​​​ដល់ទាហានសៀម​​​ដែលឈរ​ជើង​​​នៅ​ខ្សែ​ត្រៀម​​​ម្ខាង​ទៀត​នោះ ស្រាប់តែ​​ពួកទាហាន​​ប្រមាណ​​៥​ទៅ​​៦​នាក់ ស្ទុះ​​ស្រ​ចូល​មក​ក្នុង​បំណង​​ដោះ​យក​ឆ្កែ​​របស់គេ​​ត្រឡប់​ទៅវិញ ​តែ​ទាហាន​​កម្ពុជា​ដែល​​រវាស​រវៃ​នោះ ក៏លើក​កាំ​ភ្លើង​​ញ៉ាច់ ឯ​ខាង​សៀម​​ក៏​លើក​​កាំ​ភ្លើង​​ភ្ជង់​​​វិញ​ដូចគ្នា ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ​ប្រសិនបើ​​​​​ទាហាន​​សៀម​នៅ​តែ​ចចេស​រឹង​រូស​​ដើរ​ចូល​ ឬ​កំរើក​ខ្លួន​​ច្រងេង​ច្រងាង ទាហាន​កម្ពុជា​​ច្បាស់​ជា​បាញ់​កំទេច​ហើយ ។​

ខណៈ​នោះ​​​សំណាង​ណាស់ ចេះ​បាន​​មេ​បញ្ជា​ការ​​ប្រចាំ​ខ្សែ​​ត្រៀម​​របស់សៀម​​ចេញមុខ​ចូល​មក​សំរប​ សំរួល​​ជាមួយ​មេបញ្ជា​ការ​​ទាហាន​កម្ពុជា​សុំ​​អង្វរ​យក​ឆ្កែ​ទៅ​វិញ ​​ទើប​​មេ​បញ្ជា​ការ​​ទាហាន​​កម្ពុជា​​ប្រាប់​កូន​ចៅ​ថា អត់​ធ្មត់​...​យោគ​​យល់​ចុះ​...​ឱ្យគេ​​យកឆ្កែ​​​ទៅ​វិញ​ចុះ​...​ទើប​ការ​ ភ្ជង់​គ្នា​​ត្រូវ​​​បាន​បញ្ចប់ ៕​

សៀម​​ត្រៀមបញ្ចេញ​ឧទ្ធម្ភាគ​ចក្រ​ ខណៈ​ទាហាន​​​កម្ពុជា​​កំពុង​​កាន់​កាប់​ទី​បញ្ជា​ការ​​របស់​ខ្លួន និង​មាន​ប្រៀប​លើ​សមរ​ភូមិ



ការ​បាញ់​​ផ្លោង​អូស​បន្លាយ​អស់​រយៈ​ ពេល​ជាង​១​ម៉ោង​ គឺ​មក​ដល់​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​​ទី​៦ កុម្ភៈ ​២០១១ ដដែល ទាហាន​កម្ពុជា​​កំពុង​​តែ​​វាយ​សង្គ្រប់​ទៅលើ​លេណដ្ឋាន​​របស់​ទាហាន​សៀម​​ជា ​ច្រើន​​កន្លែង​បណ្តាល​ខូច​ខាត​​ និង​ឆេះ​សន្ធោ​​សន្ធៅ​ ព្រម​ទាំង​​ចូល​កាន់​កាប់​​ទី​បញ្ជា​ការ​របស់​ទាហាន​​សៀម​​មួយ​ចំនួន​​រួច​ ទៅ​ហើយ​នៅ​ភូមិ​ស្រល់ និង​ភូមិ​ខាន់​តាឡាក់ ស្រុក​ខាន់​តាឡាក់ ប្រទេស​សៀម ។ ទាហាន​សៀម​បាន​ប្រើ​​កាំភ្លើង​​ធុន​១០៥​មិល្លី​ម៉ែត្រ ​១៣០ និង​១៥០មិល្លី​ម៉ែត្រ​បាញ់​​ចូល​មក​ក្បែរ​បន្ទាយ​ទាហាន​កម្ពុជា និង​ធ្លាក់​ចំ​​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ជា​ច្រើន​គ្រាប់​​ផង​ដែរ ​បង្ក​ឱ្យ​ឆេះ​ និង​ផ្សែង​ខ្មៅ​អាប់​​ពុល​ដល់​ព្រះ​សង្ឃ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​​ទាហាន​សៀម​កំពុង​តែ​បញ្ចេញ​ឧទ្ធម្ភា​គ​ចក្រ​​ជា​​ ច្រើន​គ្រឿង​ប៉ុន​ប៉ង​​​ប្រើ​ប្រាស់​ទៅ​លើ​ការ​ដែល​ប្រយុទ្ធ​គ្នា​នេះ​​ផង​ ដែរ។
សូម​បញ្ជាក់​ថា ស្នូរ​ផ្ទុះ​អាវុធ​​តូច​​-ធំ​​ដ៏​​កក្រើក​បាន​​ចាប់​ផ្តើម​យា៉ង​រន្ថើន​ជា​ ថ្មី​ទៀត​នៅតាម​ខ្សែ​បន្ទាត់​​ព្រំ​ដែន​រវាង​ទាហាន​កម្ពុជា ​និង​សៀម​ កាល​ពីវេលា​ម៉ោង​​៦​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៦ កុម្ភៈ ​២០១១ បង្ក​ឱ្យ​មាន​ការ​​រន្ធត់​​យា៉ង​ខ្លាំង បន្ទាប់​ពី​ទាហាន​សៀម​នៅតែ​ព្យា​យាម​​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ ហើយ​កម្ពុជា​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ទឹក​ដីរបស់​ខ្លួន​ដោយ​បាញ់​តប​ត​ទៅ​ វិញ ។
ការ​បាញ់​ផ្តក់​បាន​ចាប់​ផ្តើម​ចេញ​ពី​ចំណុច​​អូរ​ចាក់​ច្រែង រាល​ដាល​មក​ដល់​ភ្នំ​​ទ្រព្យ​​ វាល​ឥន្ទ្រី​សំបុក​ឃ្មុំ ​ឆៀង​ខាង​ឆ្វេង​​កៀក​នឹង​​ប្រាសាទ​ព្រះវិហារ​ និង​កំពុង​រាល​ដាល​ទៅ​ដល់​ស្លាប​ខាង​ស្តាំ​នៃ​ប្រាសាទ​ព្រះ​វិហារ​​ ដែល​ការ​ប្រយុទ្ធ​​គ្នា​នេះ​ឱ្យ​មាន​ទំហំ​ធំ​ជាង​​កាល​ពី​២​ថ្ងៃ​មុន​ទៅ​ ទៀត។ ​ការ​​​ស្លាប់​​ និង​របួស​នៅ​មិន​ទាន់​មាន​របាយ​ការណ៍​​ទេ ​ព្រោះ​ថា ស្បៃ​រាត្រី​បាន​ទំលាក់​មក​គ្រប​​ដណ្តប់​​លើ​សមរ​ភូមិន្ទ​ទៅ​ហើយមើល​អ្វី​ មិន​ឃើញ​ទេ ​គឺ​ឃើញ​តែ​គ្រាប់​​កាំភ្លើង​​​ក្រហម​ច្រាល​រត់​​ឆ្វាច​កាត់​លំហ​អាកាស​​ពី​ ខ្សែ​​ត្រៀម​​ម្ខាង​ទៅ​​ខ្សែ​ត្រៀម​​ម្ខាង​​ទៀត​ប៉ុណ្ណោះ ។
មជ្ឈ​ ជាតិ-អន្តរ​​ជាតិ​ដែល​កំពុង​តាម​ដាន​​ស្ថាន​ការណ៍​តាន​តឹង​ និង​ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​សំដែង​​ការ​​ព្រួយ​បារម្ភ​ពី​ការ​​ខូចខាត​ ប្រាសាទ​ព្រះវិហារ​​របស់​កម្ពុជា​ដែល​សៀម​​ប៉ុន​ប៉ង​​​លេប​ត្របាក់ និង​យល់​ឃើញ​ថា ​ការ​បញ្ឆេះ​ឱ្យ​ផ្ទុះ​អាវុធ​​របស់​ទាហាន​សៀម​​នេះ​គឺ​ជា​មហិច្ឆតា​ ចង់បំផ្លិច​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុជា​តែ​ម្តង៕ ពត៌មានលំអិតសូមចូលទៅកាន់​http://kohsantepheapdaily.com.kh​

Wednesday, January 12, 2011

ត្រប់ស្រួយ អាចជួលដល់អ្នកកើតជំងឺទឹកនោមផ្អែម



ត្រប់ស្រួយ ជាឱសថ បុរាណរបស់ខ្មែរ តាំងពីយូរយារណាស់ មកហើយ ប៉ុន្តែមនុស្សជំនាន់ថ្មី ពុំសូវបានដឹងទេ ដោយតែងតែ ឆ្កឹះចេញពីចាន ព្រោះតែមិនបានយល់ ពីផលប្រយោជន៍ ដ៏ច្រើនរបស់វា ។

តើត្រប់ស្រួយផ្តល់ផលល្អអ្វីខ្លះ?
-ប្រឆាំងរោគមហារីក ជំនួយបេះដូង កាត់បន្ថយភាព រុញច្រាននៃឈាម ។
-កាត់បន្ថយការ កើតរោគទឹកនោមផ្អែម ដោយសារថា ត្រប់ស្រួយមានគុណសម្បត្តិ ប្រហាក់ប្រហែល នឹងអាំងស៊ុយលីន ដែលជួយកាត់បន្ថយ បរិមាណសារជាតិ ស្ករក្នុងឈាម ។
ចំពោះអ្នកកើតរោគ ទឹកនោមផ្អែម បើបានបរិភោគ ត្រប់ស្រួយជាប្រចាំ អាការនឹងល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ពុំខាន ។
-ជួយបញ្ចុះព្រូន កាត់បន្ថយអាការ រលាក ។
-ជួយឱ្យប្រព័ន្ធ រំលាយអាហារ និង ប្រព័ន្ធបញ្ចេញកាកសំណល់ចោល ធ្វើការងារបានល្អ ។
-ផ្តល់ផលប្រយោជន៍ ចំពោះលំពែង ធ្វើឱ្យថ្លើមរឹងមាំ ព្រមទាំងធ្វើការងារ មានប្រសិទ្ធភាព ។
នៅប្រទេសឥណ្ឌា តំបន់ខ្លះគេបាន យកត្រប់ស្រួយទៅកិន ធ្វើជាឱសថសម្រាប់ ព្យាបាលរោគទៀតផង ៕