

ដោយដកស្រង់សម្តីប្រភពពីក្រុមហ៊ុនដែលសុំមិនបញ្ចេញឈ្មោះ កាសែតឃ្យូដូជប៉ុន បានរាយការណ៍ថា ក្រុមហ៊ុនតូយ៉ូតា ដែលកាលពីឆ្នាំ២០០៩ បានផលិតរថយន្ត Corolla 215 ពាន់គ្រឿង នៅក្នុងប្រទេសជប៉ុននោះ កំពុងតែគិតគូរអំពីផែនការនេះ ខណៈដែលក្រុមហ៊ុននេះកំពុងតែនាំចេញយ៉ាងសន្ធឹកសន្ធាប់នូវរថយន្តម៉ូដែលនេះ។
កាសែតស៊ីប៊ុន បាននិយាយនៅក្នុងសេចក្តីរាយការណ៍តាមប្រព័ន្ធអ៊ីនធឺណែតថា ក្រុមហ៊ុនតូយ៉ូតា កំពុងតែពិចារណាអំពីការផ្លាស់ប្តូរផលិតកម្មមួយចំនួន ទៅកាន់រោងចក្ររបស់ខ្លួននៅក្នុងរដ្ឋមីស៊ីស៊ីពី សហរដ្ឋអាមេរិក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនតូយ៉ូតា លោក ផូល ណូឡាស្កូ បានប្រាប់ AFP ថា៖ «ពុំទាន់មានការសម្រេចចិត្តផ្លូវការណា ត្រូវបានធ្វើឡើងឡើយ ចំពោះបន្លាស់ប្តូរផលិតកម្មនេះ តែទោះជាយ៉ាងណា យើងតែងតែស្វែងរកនូវទីតាំងផលិតកម្មដ៏ល្អបំផុត សម្រាប់ផលិតផលនីមួយៗរបស់យើង»។
No comments:
Post a Comment