មន្រ្តីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងហាមប្រាមដល់តារាវ័យក្មេង ពីការស្លៀកពាក់បញ្ចេញខ្លួនប្រាណស្រស់ៗ បែបសិចស៊ីហួសហេតុពេក នៅតាមបណ្តាទូរទស្សន៍ និងដើរសម្តែងក្នុងកម្មវិធីនាពេលរាត្រី។
មន្រ្តីទទួលបន្ទុកខាងសមភាពផ្លូវភេទ បានស្នើឡើងច្បាប់ថ្មីមួយជាសក្ខីកម្មបណ្តាលឲ្យមានការគោរពសិទ្ធចំពោះ តារាសម្តែងវ័យក្មេង ដែលរងការរិៈគន់ថា យុវតីក្មេងៗត្រូវបានបង្ខំពីអ្នករៀបចំឆាកឲ្យស្លៀកសម្លៀកបំពាក់សិចស៊ីក្នុងការសម្តែង។
លោកស្រី Lee Jung Hyun មន្រ្តី្កប្រធានក្រុមអ្នកច្បាប់ បានថ្លែងនៅថ្ងៃពុធនេះថា សេចក្តីស្នើនឹងចូលជាធរមាននៅចុងឆ្នាំ២០១១នេះ នឹងតម្រូវឲ្យបណ្តាស្ថានីយ៍ទូរទស្សន៍គោរព ច្បាប់សម្រាប់ការស្លៀកពាក់របស់តារាវ័យក្មេង ដែលតម្រូវឲ្យស្លៀកពាក់ពេលផ្សាយផ្ទាល់។
លោកស្រីបានមានប្រសាន៍ថា ស្ថានីយ៍ទូរទស្សន៍ខ្លះ បានសាកសួរអំពីច្បាប់ដែលចែងលើសំពត់ខើចខ្លី ដែលត្រូវស្លៀក ថាអាចត្រឹមប៉ុន្មានសង់ទីម៉ែត្រពីលើក្បាលជង្គង់។
លោកស្រី Lee បានបន្តទៀតថា ច្បាប់ថ្មីហាមឃាត់ចំពោះការផ្សាយផ្ទាល់របស់តារាសម្តែងមានអាយុក្រោម ១៨ឆ្នាំ ដែលសម្តែងផ្សាយបន្តផ្ទាល់នៅលើឆាក សម្រាប់ប្រិយមិត្តជាច្រើនរបស់ពួកគេ មុនម៉ោង ១០យប់ដាច់ខាត។ លោកស្រីបានបន្តថា៖ «ខ្ញុំយល់ពីផលពិបាកក្នុងការរារាំងសម្លៀកបំពាក់ខ្លីៗទាំងនោះ យ៉ាងណាពួកយើងត្រូវដោះស្រាយបញ្ហានេះ ដើម្បីបញ្ឈប់អ្នកចាត់ការដែលតុបតែងតារាក្មេងៗទាំងនោះយ៉ាងស្រើបស្រាលបំផុត។ ច្បាប់នេះក៏ធ្វើឡើងដើម្បីកិច្ចការពារក្រមសីលធម៌សង្គម និងសុខភាពដ៏ចម្បងរបស់តារាវ័យក្មេងៗទាំងនោះផងដែរ។
សភាជាតិកូរ៉េខាងត្បូង ថ្មីៗនេះបានរងនូវការចោទសួរជាច្រើន ចំពោះតារាវ័យក្មេងខ្លះមានអាយុតែ ១៣ ទៅ ១៤ឆ្នាំប៉ុណ្ណោះ ត្រូវបង្ខំស្លៀកពាក់ខ្លីៗ ហើយច្រៀងចម្រៀងជាមួយកាយវិការយ៉ាងស្រើបស្រាលទៅតាមសាច់ភ្លេង។
ការដងស្រង់ពីរបាយការណ៍នៃការមិនសប្បាយចិត្តលើការងារ និងពេលវេលារបស់ពួកតារា បានឲ្យដឹងថា មានតារាល្បីក្មេងៗជាច្រើនរូប ក៏បានគ្រាំទ្ររលើច្បាប់នៃការស្លៀកពាក់នេះ ដើម្បីប្រឆាំងនឹងអ្នកចាត់ការរបស់ពួគគេ៕ រក្សាសិទ្ទិ Phnom Phenh Post / www.phnompenhpost.com
No comments:
Post a Comment