ខេត្ដព្រះវិហារ ៖ ថ្ងៃទី៧ កក្កដា ឆ្នាំ ២០១០នេះ គឺជាខួបលើកទី២ នៃការចុះ បញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភព លោករបស់គណៈកម្មាធិការអចិន្ដ្រៃយ៍នៃអង្គ ការយូណេស្កូ (៧ កក្កដា ២០០៨-៧ កក្កដា ២០១០) នៅទីក្រុងកេបិច ប្រទេសកាណាដា ហើយព្រឹកនេះទៀតសោត មន្ដ្រីជាន់ខ្ពស់រដ្ឋា ភិបាលមួយចំនួន មន្ដ្រីអាជ្ញាធរខេត្ដ ព្រះសង្ឃ តាជី-យាយជី ក្រុមសិល្បករ-សិល្បការិនី ប៉ូលិស-ទាហាន និងប្រជាពលរដ្ឋយ៉ាងច្រើន កុះករបានចូលរួម និងរៀបចំពិធីអបអរសាទរ យ៉ាងអធិកអធម ។
ពិធីអបអរសាទប្រាសាទព្រះវិហារជា បេតិកភណ្ឌពិភពលោកលើកទី២នេះ បាន ប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរប្រាសាទ ព្រះវិហារ, លោកនាយឧត្ដមសេនីយ៍ផ្កាយ មាស៤ ជា តារា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ មេបញ្ជាការសមភូមិ ជួរមុខ ទិសយោធភូមិភាគទី៤ ប្រចាំការលើប្រាសាទព្រះវិហារ, លោកអ៊ុំ ម៉ារ៉ា អភិបាល ខេត្ដ និងមន្ដ្រីអ្នកមុខអ្នកការជាច្រើនរូប ទៀត ។
នៅជុំវិញបរិវេណពិធី ជាពិសេសនៅលើ ស្ពានហាលមុខគោបុរៈទី២ គេសង្កេតឃើញ គណៈអធិបតីរាប់បាត្រដល់ព្រះសង្ឃនិងព្រះសង្ឃសូត្រជយន្ដោ មានការចែក អំណោយដល់តាជី-យាយជី គណៈអធិបតី ធ្វើការបួងសួង វេទិកាប្រគំតន្ដ្រី ល្បែងរបាំ ប្រជាប្រិយ ចំរៀងបុរាណ ។ លោកនាយកឧត្ដមសេនីយ៍ ជា តារា បាន មានប្រសាសន៍ថា ពិធីអបអរសាទរ និងការ ចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌ ពិភពលោកដ៏ជោគជ័យនេះគឺបានមកពីការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដូច្នេះយើងប្ដេជ្ញាថែរក្សាការពារទឹកដីនៅ តាមតំបន់ព្រំដែនមិនឱ្យបាត់បង់មួយមិល្លី ម៉ែត្រណាឡើយ ។ ព័ត៌មានលំអិតនឹងផ្សាយ ជូននៅពេលក្រោយ និងនៅលើទំព័រកាសែត កោះសន្ដិភាព

No comments:
Post a Comment