Tuesday, December 21, 2010

អរិយធម៌សម័យអង្គរ



សេចក្តីផ្តើម
នៅពាក់កណ្តាលសតវត្សទី៨អាណាចក្រចេនឡា​បានធ្លាក់ចុះយ៉ាងខ្លាំង​ដោយសារ​តែកើតមាន​នូវវិបត្តិនយោបាយសង្គមនៃអាណាចក្រចេនឡា​ ហើយបានធ្វើ​ឲ្យអាណាចក្រ​នេះបែកបាក់គ្នា​។ ដោយ​ឡែកនៅសតវត្សទី៩វិញ ការបង្កើតអាណាចក្រថ្មីមួយក៏ចាប់ផ្តើម​ឡើង។ នេះជាការបង្កើតនូវរបបគ្រប់​គ្រងថ្មីមួយទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌​និងរបៀបរស់នៅពេលនោះមានការរីកចំរើន​លើគ្រប់វិស័យ ហើយធ្វើឲ្យ​អាណាចក្រ​នេះ ក្លាយជាអាណាចក្រដ៏ធំមួយមានឈ្មោះល្បីល្បាញជាង​គេ​នៅភូមិភាគអាស៊ីអាគ្នេយ៍។​
អ្នកស្រាវជ្រាវតែងកំណត់សម័យអង្គរក្នុងប្រវត្តិសាស្រ្តខ្មែរថា ជាយុគសម័យដែល​ចាប់​ផ្តើម​នៅគ>ស៨០២ ហើយបញ្ចប់ទៅវិញនៅគ.ស១៤៣២។ តាមការពិតឆ្នាំតាំង​ពីរនេះ​មិនមែនជាការ​ចាប់​ផ្តើម​​ រឺជាការបញ្ចប់ឡើយ។ សម័យ​ «អង្គរ» ឬ «មហានគរ»​ នេះកើត​ឡើង​នៅគ.ស.វ ទី៩។​ «អង្គរ»​ ជា​ពាក្យក្លាយមកពីពាក្យសំស្រ្កឹត «នគរ» ដែលមាន​ន័យ​ថា​ក្រុង ឬ «រាជធានី»។ ទោះបីជារាជធានីនេះត្រូវ​បោះបង់ចោលនៅស.វទី១៥ (ដោយព្រះបាទពញាយ៉ាត) ក៏ដោយ នៅឆ្នាំ១៥៧០ គេបានលើកទីក្រុង​អង្គរជារាជបុរី សម្រាប់ព្រះរាជាគង់ឡើងវិញ។ «អង្គរ»​ជាពាក្យដែលគេសំដៅហៅឈ្មោះ​ «អតីតរាជ​ធានី​​​ខ្មែរ»​ដែលចាប់ផ្តើមកសាងដំបូងដោយព្រះបាទយសោវរ្ម័នទី១ (គ.ស៨៨៩-៩០៨) ប៉ុន្តែ​
ចំពោះ​​សម័យអង្គរគេមិនរាប់ចាប់ពីរជ្ជកាលព្រះបាទយសោវរ្ម័នទី១នោះទេ គឺ​​គេរាប់ចាប់​តាំង​​​​ពីរ​ជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី២​​ នៃគ.ស៨០២។


I.ដំណាក់កាលនៃការបង្កើតចក្រភពអង្គរ
១.វីរ:ព្រះមហាក្សត្រឆ្នើមក្នុងសម័យអង្គរ
១.១.ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)
ក.ការស្តារប្រទេសជាតិ
ក្រោយពីមានវិបត្តិផ្ទៃក្នុងចេនឡាត្រូវបែកជាពីរ​គឺ​ចេនឡាដីគោកជារដ្ឋមួយ​ឯករាជ្យ ឯចេនឡាទឹក​លិច​វិញ ត្រូវបែងខ្ញែកជារដ្ឋតូចៗហើយថែមទាំងស្ថិតនៅក្រោមការត្រួតត្រា​របស់ជ្វា។​ពួកជ្វាបានចាប់​យករាជវង្សានុវង្សជាច្រើនអង្គនាំទៅស្រុកជ្វា។ ប៉ុន្តែក្នុងចំនោម​អ្នក​ទាំង​នោះមានព្រះអង្គម្ចាស់​​ មួយ ព្រះ​​​​​​​​​អង្គ​​​​បានគេចរួចខ្លួន ហើយយាងចូលមក​មាតុ​ភូមិវិញ។​ គ្រាន់តែយាងមកដល់ប្រទេសជាតិភ្លាម ព្រះអង្គក៏ចាប់ផ្តើមប្រមូលកំលាំងខ្មែរ​​ដែលស្នេហាជាតិទាំងអស់តាមតំបន់នានានៃនគរភ្នំមាន ​ នគរ​បឋ​ម ​​វ្យាធបុរ: នគរបុរី ឬ នគរអធិបតី ​ស្រីស្ថបុរ: សម្ហុបុរ: អនិន្ទិតបុរ: ឥន្រ្ទបុរ: ភវបុរ:​ ឦសានបុរ: ។ល។ រួមគ្នាវាយកំចាត់ពួកជ្វា​ ហើយបានដណ្តើមឯករាជ្យមកវិញ។ ក្រោយពីបានកំចាត់ពួកជ្វា​បាន​ជោគជ័យ​ទ្រង់ក៏បាន រៀបអភិសេកឡើងគ្រងរាជ្យនៅឆ្នាំ ៨០២ ។ ព្រះរាជាអង្គនេះ​ព្រះនាម «ព្រះបាទជ័យវរ្ម័នទី ២» ហើយទ្រង់បានប្រសិទ្ធនាមព្រះអង្គថា «មហារាជ » ។​ មិនត្រឹមតែប៉ុណ្ណោះទ្រង់បានប្រកាសខ្លួន ជាព្រះរាជាខៃ្សនៃសូរវង្ស ( វង្សព្រះអា​ទិត្យ)​​នៃ​កម្ពុជមេរា ។ ក្នុងរាជ្ជកាលព្រះបាទ​​ជ័យវរ្ម័នទី២ នេះហើយដែលធ្វើឲ្យប្រទេសយើងមាន​ឈ្មោះថា ប្រទេសកម្ពុជា ។ ព្រះអង្គ​ ត្រូវបានប្រជាជនចាត់ទុកជាវីរ:ក្សត្រដ៏ឆ្នើម ដែល​បាន​រំដោះប្រទេសជាតិ និង ដណ្តើមឯករាជ្យ ពីពួកជ្វា ។ ព្រះអង្គគឺជាវីរ:ក្សត្រដំបូងបង្អស់​ដែល​បានបើកទំព័រសករាជថ្មី គឺជាសករាជអភិវឌ្ឍន៏នៃ អាណាចក្រកម្ពុជាសម័យអង្គរ ។
ខ. ស្នាមព្រះហស្ថព្រះបាទជ័យវរ្ម័នទី២ ក្នុងការរៀបចំប្រទេសជាតិ
​​​​​ ដើម្បីបង្រួបបង្រួមជាតិ និងទឹកដីឲមានឯកភាព ឡើងវិញព្រះបាទជ័យវរ្ម័នទី២ បាន ផ្លាស់ប្ដូររាជធានីចំនួន៥កន្លែងព្រមទាំងបានកសាងបា្រសាទនៅគ្រប់រាជធានីជាច្រើន ដូចជា:
_ ឥន្រ្ទបុរ: ស្ថិតនៅក្នុងភូមិមៀន នៅស.វទី៨ នៃគ.ស
_កុដី(គុតិ) នៅជិតបន្ទាយក្តីសព្វថ្ងៃ
_ហរិហរាល័យ គឺរលួស (សៀមរាប)
_អមរេន្រ្ទបុរ: ជាក្រុងមួយនៅក្នុង(ភ្នំស្រុក)
_មហេន្រ្ទបុរ: (នៅលើភ្នំគូលែន) គឺជារាជធានីថ្មីសង់នៅឆ្នាំ​៨០២។
លក្ខណ:​ដែលជ្រើសរើស​រាជធានីថ្មី:
_ជាកន្លែងដែលឋិតនៅចំកណ្តាលនគរ
_ព្រះអង្គចង់ក្លាយជាមហាក្សត្រភ្នំ និងជាស្តេចចក្រវាឡ។ហេតុដូចនេះហើយ ព្រះអង្គបាន​ជ្រើសរើស​យកភ្នំគូលែន​ដើម្បីតាំង​ដើម្បីរៀបចំពិធីទេវរាជ​ និង ស្ថាបនាលិង្គ​ព្រះ​ឥសូរ​។ លិង្គនេះតំនាង​ឲ្យប្រភព​អំណាចទាំងអស់ដែលមានព្រលឹងរបស់ព្រះរាជា​នៅជាមួយផង។ ពិធីនេះមាន​បំណងឲ្យប្រទេសកម្ពុជាលែងរណបជ្វា ហើយមានតែព្រះ​រា​ជា​​មួយ​ប៉ុណ្ណោះ​ដែលជាស្តេច​ចក្រវាឡ​។
មូលហេតុដែលព្រះអង្គកសាងរាជធានីជាច្រើនកន្លែងទំនងជាមានបញ្ហាសំខាន់ៗពីរ:
1.ដើម្បីស្វែងរកកន្លែងងាយស្រួលសំរាប់ទីតាំង ការពារ និង​សំរាប់​​កន្លែងយុទ្ធ​សាស្រ្ត​ទប់ទល់ប្រយុទ្ធប្រឆាំងជាមួយពួកសត្រូវ ក៏ដូចជាទប់ទល់នឹង​សកម្មភាព​នៃ​ការ​​ប្រឆាំង​​
ផ្សេង​​​​​​​​ៗ​​​មកលើព្រះអង្គ។ 2.​ជាការស្វែងរកកន្លែងដែលជាទីតាំងសំរាប់ធ្វើការសាងសង់ប្រាសាទដើម្បីធ្វើពិធីសក្ការ:​គោរពបូជា និងជា​ពិសេស​សំរាប់​ធ្វើពិធីទេវរាជរបស់ព្រះអង្គ។ បើទោះ​បី​ជា​មាន​ការផ្លាស់​ប្តូរទីកន្លែងជា​​ញឹកញាប់ និងមានមូលហេតុដូចម្តេចក៏ដោយ ក៏ព្រះបាទ​ជ័យ​វរ្ម័នទី​២​​ ទ្រង់មិនគ្រាន់តែជាព្រះមហា​ក្សត្រពូកែធ្វើចម្បាំង និងរៀប​ចំស្រុកទេសប៉ុណ្ណោះទេ ព្រះអង្គ​ក៏​ជា​ព្រះមហាក្ស​ត្រដែលមានជំនឿសប់​ក្នុងសាសនា គោរពបូជាអាទិទេព ព្រហ្ម​ញ្ញសាសនា​​គោរពព្រះហរិហរ: ដែលជាការផ្តុំបញ្ចូល​គ្នា​រវាង​ព្រះសិវ: ជាមួយព្រះវិស្ណុក្នុងរាង​កាយ​តែមួយមានព្រះកេសពីរផងដែរ។
ក្រោយពីប្រទេសជាតិទទួលបានសន្តិភាព​ និងមានស្ថេរភាពពេញលេញហើយនោះ និងម្យ៉ាង​ទៀតដោយសារទីតាំងនៅលើភ្នំមានឧបសគ្គផងសំរាប់ធ្វើការអភិវឌ្ឍជាតិ ជា​ពិសេស​​ខាងការធ្វើ​កសិកម្ម ព្រះអង្គបានសំរេចផ្លាស់ប្តូររាជធានីចេញពីភ្នំគូលែន ហើយមក​តាំងនៅភូមិភាគក្រោមវិញ​(ហរិហរាល័យ)។ ដើម្បីងាយស្រួលក្នុងការរៀបចំផ្នែកសេដ្ឋកិច្ច គឺការផលិតស្បៀងអាហារ (ដំណាំស្រូវ) និងការងារផ្សេង​ៗទៀតរបស់ប្រជាជន។
ជាទំនៀមទំលាប់តាំងពីដើមរៀងមក ព្រះមហាក្សត្រខ្មែរគ្រប់អង្គ កាលបើទ្រង់ធ្វើ​សង្រ្គាមបានជ័យជំនះ ហើយព្រះអង្គតែងកសាងបូជនីយដ្ឋានទុកជាអនុស្សាវរីយ៍ ដើម្បី
​រំលឹដល់យុទ្ធជនយុទ្ធនារីដែលពលីក្នុងសមរភូមិ។
ក.ត្រូវកសាងព្រះទេវរូប​ (លទ្ធិទេវរាជ) ទុកជារបស់សក្តិសិទ្ធិ។
ខ.ត្រូវកសាងគ្រឿងសារពើយុទ្ធ (ឧបករណ៍ចំបាំង) និងសាងកំលាំងយោធាទុក​សំរាប់ការពារមាតុភូមិ។
គ.ត្រូវបណ្តុះអរិយធម៌ជាតិ បណ្តុះប្រជារាស្រ្តឲ្យមានទឹកចិត្តស្នេហាជាតិសាមគ្គីភាពក្លាហាន​ និងវិជ្ជាយុទ្ធសាស្រ្តសង្រ្គាម។
ដើម្បីឆ្លើយតបនឹងយោលបល់ខាងលើ ព្រះបាទជ័យវរ្ម័ន២​ទ្រង់ចាត់តាំងសាង​ព្រះ​ទេវ​​​រូប​ដោយ ថ្មបរិសុទ្ធហើយ ឲ្យព្រាហ្មណ៍ទាំងពីរដោយមហាមន្ត ដែលមានឈ្មោះថា​ វិនាសិខ:១​​ នយោត្តរ:១ សម្មោហ:១ សិរច្ឆេទ:១។ រួចហើយ ព្រះទេវរូបទាំងពីជាតុម្ពុរុ គឺជាតួ​អង្គជាអាត្ម័ន ជាវិញ្ញាណទិព្វ។ តុម្ពុរុនៃព្រះទេវរូបក៏ប្រាកដឡើង ហើយគេថ្វាយព្រះនាមថា ព្រះកម្រតេងជគត​រាជ។ ព្រះបាទជ័យវរ្ម័នទី២ ត្រាស់ឲ្យប្រតិស្ឋានទុតនៅទេវស្ថានក្នុង មហេន្រ្ទបព៌ត (លើភ្នំគូ​លែន) ជាតំណាងព្រះអង្គផ្ទាល់ទុកជាសំរាប់នាហ្មឺនសព្វមុខមន្រ្តី និង​បណ្តារាស្រ្តទូទាំងនគរ​ទាំងគោរពបូជានិងអនុវត្តតាមបទបញ្ជា។
ចំពោះការសាងសារពើយុទ្ធវិញព្រះបាទជ័យវរ្ម័ន២បានត្រាស់បង្គាប់ឲ្យសាងគ្រឿង​សាស្រា្តវុធសំរាប់ព្រះមហាក្សត្រផែនដីឡើងវិញមាន:
_ព្រះខ័នរាជ្យ
_ព្រះខ័នរង
_ព្រះទំរង់អសិខ្លី
_ព្រះទំរង់អសិវែង
_ព្រះទំរង់លំពែងជ័យ
ព្រះទំរង់ទាំង៥នេះសម្រាប់ព្រះមហាក្សត្រ។ ព្រះអង្គក៏បានត្រាស់ឲ្យសាងព្រះ​ខ័ន​សម្រាប់ស្តេចឧបរាជស្រុក ស្តេចត្រាញ់ ព្រមទាំងយុទ្ធោបករណ៍ផ្សេងៗទៀត។
ការកសាងគ្រឿងសាស្រ្តាវុធសម្រាប់ក្សត្រនេះ សុទ្ធតែមានពិធីប្រសិទ្ធយ៉ាងធំដុំ​តាម​របៀបក្បួនតម្រារបស់ព្រាហ្មណ៍។ ក្រៅពីនេះព្រះបាទជ័យវរ្ម័នទី២ ទ្រង់បានឲ្យកសាងគ្រឿង
សស្រ្តាវុធ និងគ្រឿងយុទ្ធភ័ណ្ឌសម្រាប់សេនាទាហានជាច្រើនទៀតទុកសម្រាប់ការពារ​ប្រទេសជាតិ។
ដើម្បីឲ្យស្ទាត់ជំនាញក្នុងក្បួនយុទ្ធសាស្រ្តសម្រាប់ការពារប្រទេសជាតិព្រះមហាក្សត្រ​ទ្រង់ឲ្យធ្វើពិធីទ្វាទសមាស:
_ខែកក្តិក ធ្វើពិធីសមយុទ្ធទាហានជើងទឹក
_ខែចែត្រ ធ្វើពិធីសមយុទ្ធទាហានជើងគោក
_ខែជេស្ឋ ធ្វើពិធីប្រសិទ្ធគ្រឿងសារពើយុទ្ធ
_ខែស្រាពណ៍ ធ្វើពិធីព្រះរាជាអានជំរះព្រះខ័នជ័យ។
ពិធីទាំងនេះបានបញ្ជាក់ថាព្រះមហាក្សត្រខ្មែរពីបូរាណកាល និយមព្រះទ័យទុក​ដាក់ជាសំខាន់ ក្នុងលទ្ធិខត្តិយ: ហើយប្រជារាស្រ្តក៏និយមកិច្ចការយោធាជាសំខាន់ផងដែរ។
​ ព្រះបាទជ័យវរ្ម័នទី២ទ្រង់ចូលទីវង្គត់នៅឆ្នាំ៨៥០​​​ ហើយមានមរណ:នាមថា​«បរមេស្វរ:»​ ដែមានន័យថាទ្រង់ជាភ្ញៀវរបស់ឋានសួគ៌ឥស្វរ:គឺឋានរបស់ព្រះសិវ:។

១.២ ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០៨)
ព្រះបាទយសោវរ្ម័នទី១ជាបុត្ររបស់ព្រះបាទឥន្រ្ទវរ្ម័នទី១ ព្រះអង្គមាន​ព្រះរាជគ្រូ​អប់រំប្រៀន​ប្រដៅគឺព្រាហ្មណ៍វាមសិវ:ដែលជាប់ពូជពង្សមកពីគ្រួសារព្រាហ្មណ៍សិវកៃរល្យ​ និងទទួលភារ:ប្រារព្ធ​ធ្វើពិធីទេវរាជសំរាប់ព្រះរាជាតរៀងមក។

ក.ស្នាមព្រះហស្ថ និងការស្ថាបនាប្រទេសជាតិ
ក្រោយពីទ្រង់បានឡើងសោយរាជ្យភ្លាម ព្រះបាទយសោវរ្ម័នទី១បានក​សាង​អាស្រម​​ចំនួន​១០០​​កន្លែងដែលហៅថា«យសោធរាស្រម»។​ អាស្រមទាំងនោះមានដូចជា:
_ភាគខាងត្បូងប្រទេសចាប់ពីស្រុកទ្រាំងមកដល់បាភ្នំ
_ភាគខាងជើងនៅបាសាក់ភាគខាងត្បូងឡាវចុះមកដល់ត្បូងឃ្មុំ
_និងនៅបាត់ដំបងសព្វថ្ងៃ
នៅឆ្នាំ៨៩៣ព្រះបាទយសោវរ្ម័ទី១​ ទ្រង់បានកសាងប្រាសាទលលៃដែលស្ថិតនៅ កណ្តាល​បារា​យ​ណ៍​«ឥន្រ្ទដាក» ប្រាសាទនេះមានប្រាង្គ​ឥដ្ឋ៤​ ដែលតំរៀបគ្នាជាពីរជួរ​មុខក្រោយសំរាប់ឧទ្ទិសដល់ព្រះ​មាតាបិតារបស់ព្រះអង្គ។​ ព្រះអង្គទ្រង់​យាង​ចេញពី​ហរិហ​រាល័យទៅកសាងក្រុងថ្មីមួយហៅថា​ក្រុង​យសោធបុរ:«ក្រុងអង្គរទី១»។​​ ដែល​តាម​សិលា​ចារឹកបានហៅទីក្រុងនេះថា យសោធរគិរី (ជាភ្នំនៃយ​សោវរ្ម័ន)​​ មានភ្នំបាខែងនៅចំកណ្តាល​ (ភ្នំ​កណ្តាល) ដែលមានទីតាំងនៅភាគខាងលិចហរិហរាល័យ។ នៅលើភ្នំបាខែង ទ្រង់បាន​កសាង​​ប្រា​​សា​ទ​​មួយសំរាប់តម្កល់ សិវលិង្គយសោធរេស្វរ:​ ដែលតំណាងឲ្យ​ព្រះបាទ​យសោវរ្ម័នទី១។
ទ្រង់បានជីកបារាយណ៍នៅទិសឦសាននៃរាជធានីហៅថា​ យសោធរតដាក (បារាយខាងកើត)​​ដែលមានប្រវែង៧គ.ម​ និងទទឹង១.៨គ.ម។ នៅលើច្រាំង​ខាងត្បូង​នៃ​បារាយណ៍នេះព្រះអង្គបានកសាង អាស្រមជាច្រើនសំរាប់គណ:សាសនាផ្សេងៗ ដូចជា:
_ព្រាហ្មណ៍អាស្រមសំរាប់អ្នកកាន់សាសនាឥសូរ
_វៃស្នវាអាស្រមសំរាប់អ្នកកាន់សាសនាវិស្ណុ
_សៅកតាអាស្រមសំរាប់អ្នកកាន់សានាព្រះពុទ្ធ
ព្រះអង្គបានកសាងប្រាសាទនានាទៀតដូចជា:
_ប្រាសាទសិខរីស្វរ:​ នៅភ្នំព្រះវិហារ
_ប្រាសាទភទ្រេស្វរ: នៅសិវបុរ: (ភ្នំសណ្តក)
_ប្រាសាទភ្នំព្រះវិហារ
_កសាងប្រាសាទនៅលើភ្នំកំពស់២០០ម.
_ប្រាសាទភ្នំក្រោមមានប្រាង្គ៣ សម្រាប់ឧទ្ទិសចំពោះត្រីម៌ូតិ (ព្រះព្រហ្ម ព្រះវិស្ណុ
ព្រះឥសូរ)។

ខ.ព្រះកិត្តិនាមរបស់ព្រះបាទយសោវរ្ម័នទី១
ព្រះបាទយសោវរ្ម័នទី​១​ ជាព្រះរាជាមួយ​ព្រះអង្គដែលមានកិ​តិ្តនាមល្បីល្បាញដោយ​
សារតែ​ព្រះ​អ​ង្គ​​​​ជាស្ថាបនិកទី១ នៃក្រុងអង្គរ​(ក្រុង​យសោធរបុរ:) ដែលស្ថិតជា​រាធា​នី​ខ្មែ​រ​អស់រយ:ពេល ៦ ស.វ។​ តាមសិលាចារឹករបស់ព្រះបាទ​រា​ជេ​ន្រ្ទ​វរ្ម័ន (ក្មួយរបស់ព្រះអង្គ) នៅ
​ ​នៅ​ស.វ​ទី១០ បានបញ្ជាក់ថា ប្រទេស​ខ្មែរ​​ខាងលិចទល់នឹងប្រទេសភូមា ខាង​​ត្បូង​​​ទល់នឹង​សមុ​ទ្រ​ ខាងកើតទល់នឹងចម្ប៉ា ​ខាងជើងទល់នឹងប្រទេសចិន គឺតំបន់ណានឆាវនៃ ខេត្តយូណាន់​​របស់ចិនភាគខាងត្បូង​។
ព្រះបាទយសោវរ្ម័នទី១ ពូកែនិងពេញចិត្តក្នុងការធ្វើសង្រ្គាមណាស់។ ក្រោយពី​ទទួល​ជ័យជំនះលើ​សត្រូវ​ផ្ទៃក្នុង និង​សត្រូវមកពីក្រៅព្រមទាំងបានចាប់ឈ្លើយសឹកមក​ធ្វើ​ជា​ទាសករ​ទៀត​ផង​។ជាមួយនឹង​នោះព្រះអង្គក៏ធ្លាប់បានទទួលអំពីជោគជ័យក្នុងចម្បាំង​ជើង​​ទឹក​​ទៅ​​លើ​ពួក​​ដែល​​ប្រើ​​សំពៅ​មាន​ក្តោង​ពណ៍​ស​ (តែគេមិនដឹងថាជាពួកជ្វា​​ ឬចាមទេ)។
​ ព្រះអង្គបានបែងចែកវណ្ណ:ប្រជារាស្រ្តជា៤វណ្ណ: ​ហើយទ្រង់បានរៀបចំឋាន:របស់​សេនាមន្ត្រី​​ផង​ដែរ។​ ព្រះបាទយសោវរ្ម័នទី១ ទ្រង់ចូលទិវង្គត់នៅឆ្នាំ៩០៨ ដោយទទួល​មរណនាមថា​«បរមសិវ​លោ​ក​»​។
​១.៣​​ ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០​ )
ក្រោយពីឡើងគ្រងរាជ្យគ.ស ១១១៣ ទ្រង់​​បាន​​​​រៀប​ចំប្រទេសជាតិអោយមាន​​ កាឯក​​រាជ្យ​ភាពជាតិ​ជាថ្មី​ឡើង​វិញ ដោយបាន​បង្រួប​បង្រួម​អាណា​ចក្រពីរគឺ បហីធបុរ: (របស់ស្តេចធរណីន្រ្ទវរ្ម័ន ) និងក្រុងអង្គរ ។ សូរ្យវរ្ម័នទី២ បានភ្ជាប់​ចំណងការទូត​ជាមួយ​ចិនឡើងវិញ​ដោយបានបញ្ចូលគ​ណ:បេស​កម្ម​ទូ​តចំនួន២នាក់ ទៅប្រទេសចិននៅឆ្នាំ ១១១៦​ ​និង ១១២០ ។




ក. ការធ្វើសង្គ្រាម
សូរ្យវរ្ម័នទី២ជាស្តេចសឹកដ៏អង់អាចក្លាហាន ដោយបានធ្វើសង្គ្រាមជាច្រើនលើក​ជា​ច្រើន​សារ​ជា​មួយនិងចម្ប៉ា ដាយវៀត និង មន ។
នៅគ.ស ១១២៨ ទ្រង់បានប្រមូលទ័ពចំនួន​ ២ម៉ឺន នាក់ចូលលុកលុយ​ប្រទេស​ដាយ​វៀត ប៉ុន្តែត្រូវមេទ័ពឈ្មោះ «លីកុងប៊ីង » រុញច្រានអោយដកថយពីតំបន់ ងេអាន ។ បន្ទាប់មកទៀតព្រះអង្គ​បានលើកទ័ពជើងទឹកដែលមានសំពៅចំនួន៧០០ គ្រឿងចូលវាយ​លុក​តំបន់ឆ្នេរថាញ់វ៉ាទៀត ។
នៅគ.ស ១១៣១ ទ័ពសម្ព័ន្ធមិត្រខែ្មរ-ចាម បានវាយលុកតំបន់ងេអាន​ជាថ្មី​ម្តង​ទៀត​ តែត្រូវដក​ថយមកវិញនៅគ.ស១១៣៨ ​ហើយទ្រង់បានលើកទ័ព​ទៅវាយលុក ​ដាយ​វៀតម្តងទៀត ប៉ុន្តែត្រូវ​ស្តេចចាមឈ្មោះ«ជ័យឥន្រ្ទវរ្ម័នទី៣»មិនបានចូលរួមជាមួយខែ្មរ។​ជាការ​សងសឹក​ចំពោះ​ចាម ដែល​លះបង់ចោលសម្ព័ន្ធមិត្ត ព្រះបា​ទសូរ្យវរ្ម័នទី២ បានបង្វែរ​ទ័ពមកលុកលុយចម្ប៉ាវិញ ហើយបា​នកាន់កាប់ប្រទេសចម្ប៉ា អស់រយះពេល៤​ឆ្នាំ គឺចាប់​ពីឆ្នាំ ១១៤៥-១១៤៩។
នៅចន្លោះឆ្នាំ ១១៤៥-១១៤៩ ស្ដេចចាមឈ្មោះជ័យហរិវរ្ម័នទី១ បានឡើង​សោយរាជ្យនៅ​បាណ្ឌរង្គ​ហើយបានប្រយុទ្ធជាមួយទ័ពចំរុះខែ្មរ​ចាមដែលស្ថិតក្រោមបញ្ជាការ​មេទ័ព​ឈ្មោះសង្ការ: ហើយបានទទួលជោគជ័យនៅរាជបុរ:​ នៅគ.ស១១៤៨ ហើយទទួល​ជោគជ័យទាំងស្រុងនៅឆ្នាំ១១៤៩។
នៅគ.ស​ ១១៥០ ព្រះបាទសូរ្យវរ័្មនទី២បានលើកទ័ពទៅវាយដាយ​វៀតជាលើកចុង​ក្រោយតែត្រូវបរាជ័យ​ទៀត​​​ ព្រោះ​​ចំរដូវភ្លៀង។ នៅឆ្នាំដដែលទ្រង់បានលើកទ័ពទៅ​ វាយ​ប្រទេសមនតែត្រូវទទួល បរាជ័យដូចគ្នា។


ខ. ស្នាមព្រះហស្ថ និងការស្ថាបនា
នៅក្នុងវិស័យសំណង់វិញ ព្រះបាទសូវរ្ម័នទី២ បាន​បន្តការស្ថាបនា​ប្រាសាទ​ភ្នំជីសូរ ប្រាសាទ​វត្តភូ ប្រាសាទ​ព្រះវិហារ ប្រាសាទភ្នំសណ្តក។ ចំណែកឯសំណង់ថ្មីវិញ ព្រះអង្គបានកសាង ប្រាសាទ​ភ្នំពិធូរ ប្រាសាទធម្មានន្ន ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទ​ចៅសោយទេវតា និង ប្រាសាទអង្គវត្ត ដែលជា​ស្នាដៃឯកសិល្ប៍:ខ្មែរ ដើម្បី​តម្កល់ព្រះវិស្ណុ។​ អង្គរជា​ប្រាសសាទភ្នំដែលមានថែវធំហើយវែង តួ​ប្រាសាទ​​​​ ទាំងមូលសង់ពី​​ថ្មភក់​មានរាង​កំពស់​ ​(៦៥ម.​ដោយគិតពីដីរាបរហូត​ដល់កំពូលខ្ពស់ធំបំផុត) ​សមល្អក្រៃ​​លែង​ទោះ​បីជា​មើល​ពីលើក៏ដូចជាមើលនៅគ្រប់​ទិសទាំង​៨ដែល។ ប្រាសាទនេះមានកំពូល៥ មាន​បណ្តោយ​​​​​​ជាង១៥០០ម ពីទិសខាងលិចទៅកើត និងទទឹងប្រវែង១៣០០មពីទិសខាងជើង​ទៅត្បូង​ និងមានគូទឹក​ដែលមានទទឹង២០០ម ព័ទ្ធជុំវិញ។​ ហើយសាសនាព្រាហ្មណ៍ គណ:​វិស្ណុត្រូវបានព្រះរាជា​លើកតំកើនឲ្យមានឋាន:ជាសាសនារដ្ឋ។ ទឹកដីខ្មែរសម័យនៃការគ្រប់​គ្រង​របស់​​ព្រះបាទ​សូរ្យវរ្ម័នទី២​មានការរីកចំរើនធំទូលាយណាស់ ខាងជើងឈាងខាង​កើត​ទល់នឹងចម្ប៉ា ខាងកើតទល់នឹងសមុទ្រ​ ខាងលិចទល់នឹងភូមា ខាងត្បូងទល់នឹងកៀឡូហ៊ី (នៅលើជ្រោយមលយូ)។ ព្រះអង្គមានមរណ:នាម​បរមវិស្ណុលោក។១.៤ ព្រះបាទជ័យវរ្ម័នទី៧ (១១៧៧-១៤៣២)

ដំណាក់កាលទី៣ នៃសម័យអង្គរជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្រ្តកម្ពុជា ហើយ​បើក​សម្ពោធ​​ដោយ​ស្តេច«ជ័យវរ្ម័នទី៧»ដែលជាស្តេចសឹកដ៏ល្បីល្បាញ និងជា​ស្តេច​ស្ថា​បនិកមួយអង្គ​​ដែល​មិន​ចេះនឿយណាយ ហើយលើសពី​នេះទ្រង់ជាវីរ:​បុរស​រំដោះ​ជាតិ​ឲ្យ​​​​ផុត​ពីការត្រួតត្រារបស់​បរទេស។
ព្រះបាទជ័យវរ្ម័នទី៧ជាបុត្ររបស់ព្រះបាទធរណីន្រ្ទវរ្ម័ន និងត្រូវជា​បងប្អូនជី​ទួតមួយ​និងព្រះបាទសូរ្យវរ្ម័នទី២​​ ហើយទ្រង់បានរៀបអភិសេកជាមួយព្រះនាងជ័យរាជ្យទេវី តាំង​ពី​ទ្រង់មិនទាន់បានឡើង​សោយរាជ្យម្ល៉េះ។ ទ្រង់មានព្រះនាមដើមថា​ «ជ័យវរធន៌»។

ក. ការធ្វើសង្រ្គាម និងនយោបាយ
ក្រោយពីចាមវាយយកក្រុងអង្គរបាននៅគ.ស១១៧៧ ទ្រង់បានសំរេចចិត្តយ៉ាង​អាថ៌​កំបាំងជា​មួយប្រជារាស្ត្រដើម្បីប្រមូលកំលាំងតស៊ូរំដោះជាតិវិញរហូតទទួលជោគជ័យបាន​​នៅ១១៨១។ ក្រោយ​ពីបានឡើងសោយរាជ្យនៅគ.ស១១៨២​ កិច្ចការជាដំបូងរបស់ទ្រង់​គឺ​ការរៀប​ចំឲ្យមាន​សន្តិសុខ​​​​ឡើងវិញ ​​និងការកសាងរាជធានីយសោធរបុរ: ដែល​​ត្រូវ​ទទួល​​រង​នូវ​ការ​បំផ្លាញជាច្រើន​ដោយ​សារសង្រ្គាម។ ទ្រង់បានពង្រឹងរាជធានីយសោធរបុរ:​ ដោយស្ថាបនា​​កំពែងថ្មបាយក្រៀម និងគូទឹកព័ទ្ធ​ជុំវិញមានប្រវែង៣គ.ម បូនជ្រុង​ដើម្បី​ការ​ពារ​​ការវាយលុក​ជា​ថ្មី​ដោយ​មិនដឹងខ្លួនពីសំណាក់សត្រូវ​។
ដើម្បីសងសឹកនិងចាម ដែលបានវាយលុយក្រុងអង្គរនៅឆ្នាំ ១១៧៧ ព្រះបាទ​ជ័យ​វរ្ម័នទី៧ បាន​ខិតខំកសាង និងស្តារប្រទេសជាតិឡើងវិញ ហើយបានរៀប​ចំផែនការយ៉ាង​ម៉ត់ចត់។ នៅគ.ស១១៩០​ទ្រង់បានចរចាជាមួយប្រទេសដាយវៀតដោយឲ្យប្រទេសនេះ​នៅ​ជាអព្យាក្រឹត ​ហើយទ្រង់ចាប់យកវិទ្យានន្ទន៍​​ធ្វើជាឧបករណ៍ដើម្បីងាយស្រួលក្នុងការ​វាយ​លុកចាម។​នៅឆ្នាំ១១៧៧ជាឪកាសល្អបានហុចឲ្យ ស្តេច​ចាមព្រះនាម​ជ័យឥន្រ្ទវរ្ម័នទី៤​បាន​លើកទ័ពមកវាយខ្មែរម្តងទៀតទើបទ្រង់បញ្ជាឲ្យវិទ្យានន្ទន៍លើក ទ័ពមកទប់ទល់។ វិទ្យា​នន្ទន៍​វាយ​បានក្រុងវិជ័យ និងចាប់បានស្តេចចាមធ្វើជាឈ្លើយសឹក មកថ្វាយ​ស្តេចជ័យវរ្ម័នទី៧ ហើយវិទ្យានន្ទន៍​បានលើកប្អូនរបស់ព្រះបាទ​ជ័យវរ្ម័នទី៧ឲ្យឡើង​សោ​យ​រាជ្យនៅ​វិជ័យ ដែលមានឈ្មោះថាសូរ្យជ័យវរ្ម័នទេវ រួចបានវិទ្យានន្ទន៍លើកទ័ពទៅវាយយក​ទីក្រុងបាណ្ឌរង្គ ហើយក៏បានឡើងសោយរាជ្យនៅទីនោះដោយមានឈ្មោះ​ថ្មីថាសូរ្យវរ្ម័ន​ទេវ​ ប៉ុន្តែមិនយូរប៉ុន្មានពួក​ចាមនៅវិជ័យក៏បះបោរឡើងបណ្តេញព្រះអង្គម្ចាស់អិន (សូរ្យវរ្ម័នទេវ) ឲ្យរត់ចូលមកកម្ពុជាវិញ ហើយ​បានលើកស្តេចចាមឲ្យឡើងសោយរាជ្យជំនួសវិញ។
នៅគ.ស១១៩៣​ ​និង ១១៩៤ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់បានសាកល្បងនែនាំ​វិទ្យានន្ទន៍ឲ្យទទួល​ស្គាល់​អំណាច របស់ទ្រង់វិញ​តែជាការឥតប្រយោជន៍​រហូតដល់​គ.ស​១២០៣ ទ្រង់ក៏បញ្ជាឲ្យស្តេចចាម​មួយ​អង្គឈ្មោះអុងធនបតិគ្រាមដែលជាឪពុកមារ​របស់​វិទ្យា​នន្ទន៍​លើកទ័ពវាយកំចាត់​រហូតដល់បាន​ទទួ​ល​ជ័យជំនះហើយចាប់ពីពេលនោះ​មក​ប្រទេស​​ចាមបានក្លាយជាអាណាខេត្តមួយរបស់កម្ពុជា ដោយ​ស្ថិត​​នៅក្រោមការគ្រប់​គ្រង​របស់ អុងធនបតិគ្រាម។​

ខ. ស្នាមព្រះហស្ថ​ និងការស្ថាបនាប្រទេសជាតិ
ក្នុងវិស័យសំណង់ជ័យវរ្ម័នទី៧ ជាស្តេចស្ថាបនិកមួយអង្គមិនចេះនឿយហត់ ដោយ​បាន​កសាង​សមិទ្ធិផលបានច្រើនជាងគេ។ ទ្រង់បានកសាងក្រុងអង្ករទី៣ «អង្គរធំ» ដែល​មានកំពែងថ្មបាយក្រៀម និងគូទឹកព័ទ្ធ​ជុំវិញមានគោបុរ:៥ និងមានប្រាសាទ​បាយ័ន​នៅ​ចំ​កណ្តាល។ កំពែងទាំងនោះជាខ្សែក្រ​វ៉ាត់ការពារអង្គរធំ។ ទ្រង់បានកសាងប្រាសាទបាយ័ន ដែលជាប្រាសាទ​ព្រះពុទ្ធសាសនា​ ដោយមាន​ប្រាង្គមុខបួន​ចំនួន៥៤​ បែរមុខទៅ​កាន់​ទិស​ទាំងបួន​ ដែលជានិមិត្តរូបនៃព្រះពោធិ៍សត្វ​លោកេ​ស្វរ:។ ផ្លូវទាំងអស់សុទ្ធតែតំរង់ឆ្ពោះ​ទៅកាន់​គោបុរ:​​ទាំងអស់នៃប្រាសាទទាំង៥ ដែលបង្ហា្ញញទៅកាន់​ទិសធំៗ​​ទាំងបួន។ ផ្លូវ​ក្រាល​ថ្ម​ទាំងឡាយដែលចូលទៅក្នុងប្រាសាទតែមានបង្កាន់ដៃរូបនាគដែលជា​និមិត្ត​សញ្ញា​​​​នៃឥន្ទធនូ​​(នៅក្នុងប្រពៃណីឥណ្ឌាជាផ្លូវភ្ជាប់រវាងពិភពមនុស្សជាមួយនិងពិភពទេវ:​)។ នៅ​ថែ​​វ​​​ខាង​ក្នុង និងខាងក្រៅនៃប្រាសាទបាយ័នបានរំលេចឡើងនូវរូបចំលាក់ ដែលធ្វើឲ្យយើង​ស្គាល់​ច្បាស់​នូវ​ជីវភាពរស់នៅផ្នែកសំភារ:របស់ជាតិខ្មែរនៅ​ស.វទី១២។
នៅជុំវិញក្រុងមានប្រាសាទ​តាព្រហ្ម ​ព្រះខ័ន្ត នាគព័ន្ធ​ តាសោម ក្រោលគោ និងមាន​ប្រាសាទ​ជា​ច្រើ​នទៀតនៅតាមខេត្ត​ដូចជា:​ ប្រាសាទបន្ទាយឆ្មារ ប្រាសាទវត្តនគរ​(កំពង់ចាម) ប្រាសាទតាព្រហ្ម​(តាកែវ​)...ប្រាសាទទាំងអស់នេះ​សុទ្ធតែមានប្រាង្គមុខបួន ដែល​​បែរទៅរកទិសទាំង​បួន។ នៅចំប្រាង្គ​កណ្តាល​នៃប្រាសាទបាយ័ន​ គេតំ​កល់ពុទ្ធរាជ ជំនួសសីវលិង្គ ហើយពុទ្ធរាជនោះមាន​កំពស់ជិត៤.ម។​
ក្រៅពីការសាងសង់ប្រាសាទព្រះអង្គបានកសាងសាលាសំណាក់ចំនួន១២១និងមន្ទីរពេទ្យ​ចំនួន​​១០២ ហើយបើតាមសិលាចារឹកព្រះខ័ន្ត បានឲ្យដឹងថាការកសាង​សាលា​សំណាក់នេះធ្វើឡើងនៅតាម​ផ្លូវធំៗ នៃអាណាចក្រដែលមានចំងាយ១៥ គ.ម ពីមួយ​ទៅ​មួយហើយសាលាសំណាក់ទាំងនោះមាន:
_ពីអង្គរទៅចម្ប៉ាមាន ៥៧ សាលា
_ពីអង្គរទៅភិម៉ៃមាន ១៧ សាលា
_ពីកន្លែងដ៏ទៃទៀតមាន ៤៦ សាលា
_ភ្នំជីសូរមាន ០១ សាលា

គ. ផ្នែកសុខាភិបាល
ដោយទ្រង់យល់ឃើញពីការ​ឈឺចាប់របស់ប្រជារាស្រ្ត ដែលមានជំងឺព្រះបាទ​ជ័យវរ្ម័នទី៧​​​​បាន​បង្កើតមន្ទីរពេទ្យចំនួន១០២​ ដែល​រាយពាសពេញផ្ទៃនគរ (តាមសិលា​ចារឹក​តាព្រហ្ម) ។ បើតាមសិលា​ចារឹករបស់នៅសាហ្វុង«ជំងឺរ​បស់ប្រជារាស្រ្ត​បានធ្វើឲ្យទ្រង់ឈឺ​ចាប់ជាងជំងឺរបស់ខ្លួន​ទ្រង់​ទៅទៀត ព្រោះ​ថាសេចក្តី​ឈឺចាប់ជាសាធារណ: នេះហើយដែល​ជា​សេចក្តីឈឺចាប់របស់ព្រះរាជាទាំង​ឡាយគឺពុំ​មែន​សេចក្តីឈឺចាប់ផ្ទាល់​ខ្លួនទេដែល​ធ្វើឲ្យ​ទ្រង់ឈឺចាប់»។
សព្វថ្ងៃនេះគេរកឃើញកន្លែងនៃមន្ទីរពេទ្យទាំងនោះចំនួន១៥កន្លែង​ ដែលមាន​សិលា​ចារឹកនិ​យាយពីការកសាង និងដំណើការប្រព្រឹត្តទៅនៃគ្រឹះស្ថាននោះ។ មន្ទីពេទ្យនីមួយ​ៗ​នោះ​មាន ៖
_វេជ្ជបណ្ឌិតចំនួន ០២ នាក់គឺប្រុស ១នាក់ និងស្រី ១នាក់
_អ្នកកាន់ឃ្លាំងថ្នាំ ២នាក់
_អ្នកដាំស្ល ២នាក់ សំរាប់ផ្តល់ភ្លើង និងទឹកព្រមទាំងមានកិច្ចដុសលាងប្រាសាទ
_អ្នកបំរើ​២នាក់ សំរាប់រៀបចំដង្វាយដល់ព្រះពុទ្ធ
_គិលានុប្បដ្ឋាន ១៥នាក់
_នារីចំនួន ៦នាក់ សំរាប់ដាំទឹក និងបុកថ្នាំ
_អ្នកបុកអង្ករចំនួន ២នាក់

សរុបមកអ្នកធ្វើការប្រចាំមន្ទីរមានបុគ្គលិកចំនួន៣២នាក់ ហើយក្រៅពីបុគ្គលិកមាន
នេះនៅ​មានអ្នកបំរើចំនួន៦៦នាក់ ដែលស្ថិតនៅជាអចិន្រ្តៃយ៍ និងបើកប្រាក់បៀវត្ស​ពីរាជការ។ បើតាមសិលា​ចារឹកនៅប្រាសាទតាព្រហ្មបានឲ្យដឹងថា ការចំណាយលើវិស័យ​សុខា​ភិបាល​មានកំរិតខ្ពស់ ដូចជាត្រូវ​ចំណាយស្រូវប្រចាំឆ្នាំ១១.១៩២តោន ល្ង២.១២៤​គីឡូក្រាម ក្រវាញ១០៥គីឡូក្រាម ផ្លែមូស្កាដ៣.៤០២​គ្រាប់ ថ្នាំគ្រុន៤.៨០០០ប្រអប់ និង​ប្រេងលាបរបួសប្រឆាំងឬដូងបាត១.៩៦០ប្រអប់។ ប្រជាជននៅ​សម័យអង្គរមានចំនួន​ប្រហែល​ជា១៥លាននាក់។
ឃ.ការអប់រំ​ និងសាសនា
ក្រោយពីព្រះនាងជ័យរាជទេវីសោយទីវង្គត់ទៅ ព្រះបាទជ័យវរ្ម័នទី៧ ក៏រៀប​អភិសេកជាមួយ​ព្រះនាង​ឥន្រ្ទទេវី ដែលជាបងបង្កើតរបស់ព្រះនាងជ័យរាជទេវី។ ក្សត្រីអង្គ​នេះជាស្រ្តីមួយរូបដែលសម្បូរទៅដោយចំនេះវិជ្ជា​​ អក្សរសាស្រ្ត ភាសាសំស្រ្តឹតច្បាស់លាស់ ចេះវិជ្ជាផ្សេងៗ ហើយមានប្រាជ្ញា​​ឈ្លាសវៃ។ ព្រះនាងត្រូវបាន​ព្រះរាជា​តែង​តាំង​ជា​សកលវិទ្យាធិការនី នៅក្នុងសាកល​វិទ្យាល័យមួយ​ឈ្មោះ​ថា ​នទេន្រ្ទាស្រម ។ ព្រះ​នាង​ឥន្រ្ទទេវីនេះហើយដែលបានណែនាំបញ្ចុះបញ្ចូល​​ព្រះស្វាមីឲ្យ​ងាក​មក​កាន់ព្រះពុទ្ធ​សាសនា​យ៉ាងមុតមាំ។ ហើយព្រះពុទ្ធសាសនាមហាយានត្រូវបានព្រះ​បាទជ័យវរ្ម័ន​ទី៧​​​​​ លើក​តំកើន​ឲ្យទៅជាសាសនារបស់រដ្ឋតែម្តង។
​សម័យកាលនៃការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ ប្រទេសជាតិមាន​សុខ​សន្តិភាព​ហើយ​មានការរីកចំរើនលើគ្រប់វិស័យមិនតែប៉ុណ្ណោះទឹកដីមានវិសាស​ភាព​ធំធេង​ណាស់គឺ ខាងជើងទល់​នឹង​ចិន​​(ណានចាវ) ខាងលិចទ​ល់នឹងភូមា​​ ខាងត្បូងទល់នឹងសមុទ្រ
ខាងកើតទល់នឹងចម្ប៉ា។ការសោយទីវង្គត់របស់ព្រះអង្គពុំមានការបរិច្ឆេទច្បាស់លាស់ទេ ។



II. សង្គមនៃអរិយធម៌អង្គរ
១.ស្ថានភាពភូមិសាស្រ្ត
ការដែលខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជធានី​ មិនមែន​ជារឿង​ចៃដន្យ​នោះ​ទេ។​ ព្រោះវាជាភូមិសាស្រ្តដែលស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ហើយ​តំបន់​នេះជាទីប្រជុំនៃផ្លូវ​ជំនួញ ទាំងផ្លូវគោក និងផ្លូវទឹក និងសម្បូរធនធាន​ធម្មជាតិ​គ្រប់​បែប​យ៉ាងដូចជា ត្រីនៅក្នុងបឹងទន្លេសាប​ម្រឹគ ឈើល្អៗនៅក្នុងព្រៃ និងថ្មភក់សំរាប់សាង​សង់​ប្រាសាទនៅភ្នំគូលែន។ ឯវាលទំនាបនៅជុំវិញសុទ្ធ​សឹងជាដីមានជីជាតិ​សំរាប់​ដំណាំ​សព្វ​សារពើ។

២.ធនធានមនុស្ស និងមត៌កពីអតីតកាល
ជនជាតិខ្មែរនៅសម័យអង្គរ ជនជាតិដែលមានចិត្តអំ​ណត់ឧស្សាហ៍​ព្យាយាម​មាន​បំណង​​ដ៏ធំ​បំផុត​នោះគឺការធ្វើឲ្យមានការរីកចំរើនលើគ្រប់វិស័យ និងភាពសម្បូរសប្បាយ។ ជាសក្ខីភាពនៃការ​ព្យា​យាម​នឹង​បំណងនេះ ព្រះរាជាសម័យអង្គរបាន ឲ្យជាង​ចំលាក់​ឆ្លាក់​រឿង​កូសមុទ្រទឹកដោះនៅលើ​ជញ្ជាំ​ង​​ប្រាសាទជាច្រើន​ និងនៅគ្រប់ច្រកទ្វារចូលនៃបូរីអង្គរធំ ព្រោះទឹកអម្រឹតដែលហូរចេញពីការកូរ​សមុទ្រ​ទឹកដោះ ជានិមិត្តរូបយ៉ាង​ច្បាស់​នៃថាម​ពល​ខាងការងារ និងការប្រណាំងប្រជែងបង្កើនផលិត​ផល។
សេចក្តីក្លាហាន និងភាពមោះមុតរបស់ខ្មែរសម័យអង្គរមានតាំងពីសម័យនគរភ្នំ និង​ចេនឡា​មកម៉្លេះ។ ដូច្នេះខ្មែរមានអរិយធម៌ជឿនលឿនតាំងពីសម័យនគរភ្នំនិងចេនឡាហើយ​​​​នៅ​​សម័យ​អង្គរ​អរិយធម៌ខ្មែរកាន់តែរីកសុះសាយពិសេសនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ។
៣.ជីវភាពរស់នៅក្នុងសម័យអង្គរ
នាសម័យអង្គរសហគមន៍អ្នកស្រុកត្រូវបានបែងចែកជាបីប្រភេទ ឯប្រភេទ​
សហគមន៍​នោះសោត​ក៏ទាក់ទងនឹងប្រភេទទឹកដី ភូមិសាស្ត្រ ឬបរិស្ថានផងដែរ។
ក្រុមទីមួយ ច្រើនតែជាកសិកររស់នៅតាមភូមិតូចៗរាយប៉ាយនៅតាមវាលទំនាបអង្គរ ពិសេសនៅ​​​ជុំវិញ​ក្នុងឧស្យានបូរាណ។ អ្នកទាំងនោះចិញ្ចឹមជីវិតដោយធ្វើស្រែភាគច្រើន។
ក្រុមទីពីរ ជាអ្នកស្រែ ដែលរស់នៅតាមដងស្ទឹងឬផ្លូវទឹកផ្សេងៗ រាប់បញ្ចូល​ទាំង​តំបន់​លិច​​ទឹក​ដោយជំនន់​ទន្លេសាបប្រចាំឆ្នាំផង។ អ្នកទាំងនោះរស់នៅផ្តុំគ្នា កកកុញជាងក្រុម​ទីមួយ ហើយចិញ្ចឹមជីវិត ដោយធ្វើស្រែនេសាទ ហើយក្នុងរដូវខ្លះលក់ភោគផល​ខ្លួន​បន្តិច​បន្តួចតាមផ្សារ។
ក្រុមទីបី ជាប្រជាពលរដ្ឋ​ដែលរស់នៅលើទឹក គឺភូមិដែលចល័តទៅតាមចលនា​នៃទឹកឡើង​នៃ​ទន្លេ​សាប ​របររកស៊ីសំខាន់របស់ពួកគេគឺនេសាទ។ ភោគផលដែលរកបាន យកមកទទួលទានផ្ទាល់ និង​យកទៅលក់នៅទីផ្សារ ឬបោះបន្តឲ្យគេផងដែរ។
ក្រៅពីក្រុមទាំងបីនេះ នៅមានអ្នកខ្លះមានជំនាញបន្តិចបន្តួចបន្ទាប់ពីធ្វើស្រែដូចជា៖
_ធ្វើស្ករត្នោត របរនេះ​ធ្វើបានរយះពេលបីខែក្នុងមួយឆ្នាំ (អ្នកដែលគ្មានដី ឬដើម​ត្នោត​អាចជួល​ប្រវាស​ពីអ្នកដទៃបាន)។
_រកជ័រទឹកអំពីដើមយាង
_រកវល្លិ៍ដើ​ម្បីធ្វើឧបករណ៍ផ្សេងៗដូចជា:​ កញ្រ្ចែង កន្រ្តក ល្អី គ្រប់បែបយ៉ាង ឬក៏​ធ្វើសំណាញ់​ប្រ​ដាប់លក់ឲ្យអ្នកនេសាទនៅទន្លេសាប។
_ធ្វើកម្មករ ដែលជួសជុលប្រាសាទ ឬបំពេញកាងារដ៏ទៃទៀតនៅតំបន់អង្គរ។





៤.វណ្ណ:
ប្រទេសខ្មែរបានទទួលឥទ្ធិពលអរិយធម៌ឥណ្ឌា ចាប់តាំងពី​ដើមស.វនៃ​គ.ស​មក​ម៉្លេះ។​ ខ្មែរក៏បាន​ចែកមនុស្សជា៤វណ្ណ: តាមលទ្ធិព្រហ្មណ៍ដែរ។​
ប៉ុន្តែការបែងចែកនេះមិនតឹងរឹងដូចនៅក្នុងសង្គម​ឥណ្ឌាទេ។

៤.១.វណ្ណ:ក្សត្រ និងព្រះរាជវង្សានុវង្ស
ក្សត្រ និងព្រះរាជវង្សានុវង្ស : ពួកនេះមានបុព្វសិទ្ធច្រើនយ៉ាងណាស់ គេមិនបង់​ពន្ធដា​ទេ ហើយ​គ្មានអ្វីតម្រូវឲ្យគេធ្វើការធ្ងន់ៗដោយប្រការណាមួយឡើយ។ ស្រ្តីអម្បូរក្សត្រ​ត្រូវ​រៀប​ការ​ជាមួយក្សត្រដូចគ្នា​តែ​បើមានស្វាមីក្នុងចំណោម​បណ្តារាស្រ្តពេលនោះ​កូនដែល​កើតមកពុំអាចរាប់ចូលក្នុងព្រះរាជវង្សទេ។
​​​​ម្យ៉ាងទៀ​តយើងពុំហ៊ាន​ប្រៀបប្រដូចសមាជិកទាំង​ឡាយនៃព្រះរាជវង្សានុវង្ស​ទៅ​និង​ពួក​ក្សត្រិ​យ៍​(អ្នកចំបាំង)ដែលមាននៅក្នុងប្រទេសឥណ្ឌាទេ។ ទោះបីយ៉ាងណា​យើងដឹងថា​ស្តេចសម័យអង្គរប្រា​កដ​ជា​ស្គាល់ច្បាស់នូវករណីកិច្ចនៃ វណ្ណ:ក្សត្រិយ៍ នេះបានជា ព្រះអង្គ តែងដឹកនាំទ័ពចេញច្បាំងផ្ទាល់ ដោយ​ពុំ​មានខានចន្លោះស្តេចមួយអង្គណាឡើយ ជា ពិសេសចូលចិត្តធ្វើសង្រ្គាមវាទទឹកដី និងតាំងខ្លួន ជា​ចក្រ​ពត្រាធិរាជជាដើម។ ពួកអស់ នេះ ហើយដែលទទួលនូវមុខងារសំខាន់ៗក្នុងការដឹកនាំរដ្ឋ។

៤.២.វណ្ណ:ព្រាហ្មណ៍ និងបុព្វជិត
វណ្ណ:នេះមានតួនាទីសំខាន់ណាស់ក្នុងរាជវាំងនៅសម័យមហានគរ ព្រោះគេច្រើន ចាត់ទុក វណ្ណ:នេះជារាជគ្រូ ឬជាអ្នករៀបចំពិធីផ្សេងៗទាក់ទងនឹងលទ្ធិព្រាហ្មណ៍។ តាម លោកជីវតាក្វាន់ នៅ​សម័យអង្គរក្នុងស.វទី១៣ ពួកកាន់សាសនាចែកចេញជាបីក្រុមគឺ
_ពួកប៉ានឃាប គឺពូកព្រាហ្មណ៍​។ ពួកនេះស្លៀកពាក់ដូចគេឯងដែរខុសត្រង់ មាន
ពាក់ អំបោះវិញ​មួយខ្សែនៅក ជាសញ្ញាសំគាល់ថាជាអ្នកចេះដឹងជាន់ខ្ពស់។
_ពួកជូគូ (ចៅគូ) គឺពួកលោកសង្ឃខាងព្រះពុទ្ធសាសនា។ ពួកនេះកោរព្រះកេស គ្របជីវរពណ៌​លឿងបញ្ចេញស្មាស្តាំ និមន្តដោយជើងទទេ ឆាន់ចង្ហាន់តែមួយដងក្នុងមួយថ្ងៃ ហើយគោរពបូជាព្រះពុទ្ធ​សានា “ដែលមានភិនភាគដូច «ព្រះសក្សមុនី» ដែរ។
_ពួកប៉ាសុំរី ឬពួកតាបស ស្លៀកពាក់ដូចអ្នកស្រុកធម្មតាតែមានជូតក្បាលពណ៌ស ឬពណ៌​ក្រហម...។

៤.៣.វណ្ណ:អ្នកជា
ពួកទាំងនេះគឺជាមន្ត្រីរាជការតូចតាច ឈ្មួញ សិល្ប៍ករ សិប្បករ និងប្រជារាស្ត្រ សាមញ្ញភាគ​ច្រើន ដែលជីវតាក្វានរិះគន់ថា “ខ្មៅគម្រីងគម្រាំង” តែក្រោយមកហៅខ្លួន ថាអ្នកជា។ ពោលគឺមនុស្ស​ស្រណុកសុខសប្បាយ ឬមនុស្សមានសិទ្ធសេរីភាពបរិបូណ៍។ យើងគ្មានពត៌មានច្បាស់លាស់ស្តីពីក្រុម​នេះទេ ដូចលោកហ្សង់អាំងប៊ែរ បានធ្វើការសង្កេត ស្រាប់ថា ជាការធម្មតាណាស់ដែល គេពុំដឹងរឿងរ៉ាវ​អ្វី​ស្តីពីជនដែលជា”អ្នកជា” (Et comme c’estle cas généralement pour les gens heureux, nous ne savons presque rien pour leor compte) ពលព្រះមួយភាគធំប្រហែលឋិតនៅក្នុងក្រុមនេះដែរ។

៤.៤.វណ្ណ:ទាសករ​ និងអ្នកងារ
ពួកនេះជាពួកខ្ញុំបម្រើប្រុសស្រីនៅសម័យអង្គរគេមានឈ្មោះច្រើនយ៉ាងសំរាប់ហៅ។ ពួកនេះ​អាចទៅបម្រើគេអស់មួយជីវិត ហើយជូនកាលអស់មួយពូជ​ទៀតផង។ យ៉ាងណា ពួកនេះគ្មានសិទ្ធ​សេរីភាពអ្វីទាំងអស់ គេប្រើប្រាស់ក្នុងកិច្ចការធ្ងន់ស្រាលនៅក្នុងផ្ទះសម្បែង នៅមុខរបរជំនួញនៅក្នុងទី​ស្រែចំការឬនៅក្នុងការងារធំៗដ៏ទៃទៀត​រួមមានសំណង់ ប្រាសាទ ទំនប់ទឹក បារាយណ៍​ .ល។ នៅក្នុង​ពិធីសាសនានៅវត្តអារាម (ពលព្រះ)។
ប្រវត្តិវិទូជាច្រើនពោលថា នៅក្នុងពួកអស់នេះមានខ្លះជាសិប្បករ ជាងឈើ ជាងទង ជាង​​ចំលាក់.ល។ ប្រវត្តិវិទូខ្លះទៀតបាននិយា​យថាជាភាគច្រើននៃពួកនេះ​ជាអតីតឈ្លើយ​សង្រ្គាម​ដែលខ្មែរ​យើងចាប់ឬកៀរ​យកមកពីស្រុកនាយ។

៥ សេដ្ឋកិច្ច នៅសម័យអង្គរ
៥.១ កសិកម្ម និងនេសាទ
នៅសម័យអង្គរព្រះមហាក្សត្របានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យកសិកម្ម ដូច្នេះហើយព្រះអង្គត្រូវធ្វើយ៉ាងណាឲ្យវិស័យកសិកម្មលូតលាស់អតិបរមាគឺ ធ្វើឲ្យមាន​ទឹក​បរិបូណ៍​ដោយមិនចាំបាច់ពឹងផ្អែងទៅលើទឹកភ្លៀង។ ដោយសារការកសាង​បារាណ៍ធំៗ​ដែល​មាន​នៅសល់ខ្លះ​រហូតដល់សព្វថ្ងៃនេះផង។​បើតាម​ទស្សន:របស់លោក ជីវតាក្វាន់​ខ្មែរ​នៅ​សម័យនោះអាចធ្វើស្រែបាន៣ទៅ៤ដង/ឆ្នាំ។ លោក Henristier Lin អ្នកឯកទេស​ជនជាតិ​ស្វីសម្នាក់បានគន់គូរឃើញថានៅលើផ្ទៃដី១០០០គ.ម២​ នៅតំបន់នេះគេ​អាចផលិត​ស្រូវបានក្នុងមួយឆ្នាំប្រហែល១៥០០០០តោន ដែលអាចចិញ្ចឹម​ប្រជាពលរដ្ឋដល់​ទៅ​៨០០០០០នាក់ ហើយនៅសល់៤០% អាចយកទៅផ្តល់ឲ្យតំបន់​ផ្សេងៗទៀត។ លោកប៊ែរណាគ្រោពីយេ បានពោលថា នៅសម័យនោះទឹកតំបន់អង្គរមា​ន​មិនខ្វះទេ តែចំណោទស្ថិតត្រង់ការចែកចាយទឹក ឲ្យបានទៅដល់គ្រប់ទីកន្លែងប៉ុណ្ណោះ។​លោកបានបន្ថែមថា ដោយខ្មែរមានដូនតាជាអ្នកជំនាញ នយោបាយទឹក គេបានធ្វើ​នយោ​បាយទឹកនេះតទៅទៀត ប៉ុន្តែគេបានបោះជំហានយ៉ាងវែងក្នុងវិស័យនេះបានសេក្តីថា គេ​បាន​ផ្លាស់ប្តូរបច្ចេកទេសបញ្ចេញទឹកពីស្រែ មកជាបញ្ចូលទឹកក្នុងស្រែវិញ។ ​ឯនយោ​បាយ​ទឹក​ដើម្បីបង្ហូរទឹកទៅក្នុងស្រែនៅពេលដែលគេត្រូវការនេះ ត្រូវបានរៀបចំយ៉ាងម៉​ត់ចត់ជា​ដំបូង​​​ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ព្រះអង្គបានយកព្រះទ័យទុកដាក់នឹងកសិកម្មដែល​ធម្មតាពឹង​ផ្អែងទៅលើ ដី ទឹកភ្លៀង ខ្យល់រដូវ ។
នយោបាយទឹកនេះត្រូវបានព្រះរាជាក្រោយព្រះអង្គ នៅក្នុងសម័យអង្គរអនុវត្តន៍ជា​បន្តទៀតយ៉ាងម៉ត់ចត់ ជាហេតុនាំឲ្យកើតមានភាពសម្បូរសប្បាយដល់ប្រទេសអស់រយះ​កាលជាច្រើនស.វ។យើងគួរធ្វើឲ្យការសិក្សាអំពីនយោបាយទឹកឲ្យបានពិស្តារបន្តិចដែរ ព្រោះវាជាមូលដ្ឋានមួយធំណាស់ដែលញុំាងឲ្យមានការលើស្ទួយអរិយធម៍ខ្មែរជំនាន់នោះឲ្យមានការលូតលាស់រុងរឿងដល់កំពូល។ នៅសម័យអង្គរខ្មែរយើងបានទទួលជោគជ័យ​ សម្បើមណាស់ក្នុងវិស័យកសិកម្ម ហើយជោគជ័យ​ទាំងនេះគឺជារបស់​ប្រជាពលរដ្ឋ​ក្នុង​សម័យ​​​នោះ។ គួរបញ្ជក់ថានៅសម័យអង្គរក្រៅពីដំណាំស្រូវ គេប្រកបមុខរបរនេសាទ មាននៅរូប​ចម្លាក់​នៅលើប្រាសាទបាយ័ន បានបង្ហាញស្រាប់។ ចំពោះត្រីដែល​សម្បូរហូរ​ហៀររហូត​ដល់សព្វថ្ងៃនេះជាពិសេសនៅក្នុងបឹងទន្លេសាប (ក្បែរក្រុងអង្គរតែម្តង) ដែល​សន្មត់​​ថា​ជា​អាហារដ៏សំខាន់ជាងគេរបស់ប្រជាជនខ្មែរនៅជំនាន់​នោះ(ក៏ដូចសព្វថ្ងៃដែរ)​បន្ទាប់ពីស្រូវ។
៥.២ វិស័យពាណិជ្ជកម្ម
ជំនួយតាមផ្លូវទឹកនៅតែមានសកម្មភាពមមាញឹកដដែលគ្រាន់តែប្លែកពីសម័យ​ ន​គរភ្នំត្រង់ចំណុចដែលថាសម័យនោះគេចូលចិត្តធ្វើជំនួយជាមួយបរទេសតាមសមុទ្រ។ ​ម្តងនេះសកម្មភាពជំនួញច្រើនតែធ្វើនៅតាមផ្លូវទឹកក្នុងប្រទេស។ ក្រៅពីបឹងបួរ និងស្ទឹង​ដែលមានច្រើនរួចមកហើយ ខ្មែរយើងបានជីកព្រែក ប្រឡាយជាច្រើនទៀតដែលទូកជំនួ​យតូចធំអាចធ្វើដំណើរឆ្លងកាត់ចុះឡើងរហូតដល់កំពែងបូរីអង្គរធំ។ លោកប៊ែរណាគ្រោពី​យេបានសរសេរថា នាវាសមុទ្រធំៗ អាចឡើងតាមទន្លេមេគង្គឆ្លងកាត់បឹងទន្លេសាប ​ហើយឡើងរហូតដល់មាត់ច្រាំងនៅក្បែរតំបន់អង្គរ។
​ដូច្នេះហើយក្រុងអង្គរស្ថិតនៅលើទីប្រជុំជន ចរន្តពាណិជ្ជកម្មក្រៅស្រុកដោយសារ​តែបណ្តាញផ្លូវគោក និងផ្លូវទឹកទាំងឡាយ។
​​​៥.៣ វិស័យសិប្បកម្ម
ចំពោះវិស័យសិប្បកម្មរីកចំរើនលូតលាស់បានល្អយើងសន្មត់ថាជាការអភិវឌ្ឍន ថែមទៀតដែលចេញពីសិប្បកម្មនៅសម័យហ្វូណន និងចេនឡា ព្រោះខ្មែរសម័យយនោះ​ចេះ​ធ្វើប្រដាប់ប្រដាប្រើប្រាស់ប្រកបដោយបច្ចេកទេសជឿនលឿនរួចហើយ។ ហើយគេ​នៅ​តែ​បន្តការធ្វើបានធ្វើ ចានក្បាន ក្អមឆ្នាំង និងតំបាញ ដើម្បីបំពេញតម្រូវការ​ចាំបាច់ក្នុជីវភាព។ ចំពោះគ្រឿងអលង្ការប្រជារាស្រ្តខ្មែរមានការប៉ិប្រសប់និងមានទេព​កោសល្យ​​​​​ខ្ពស់។គេចេះធ្វើចិញ្ចៀន កងដៃ កងជើង កាវ រយ៉ាង​ មួក​ ប្រអប់ប្រាក់ ឬស្ពាន់-ល-។
​ក្រៅពីនេះរបរជាងឈើ ក៏មានការលូតលាស់គួរឲ្យកោតសរសើរ។ ប្រជារាស្រ្តខ្មែរ​ជាជាងឈើដ៏ចំណាន ។ គេចេះធ្វើរទេះគោ ទូក ដែលជាមធ្យាបាយក្នុងការដឹកជញ្ជូន និង ទំនាក់ទំនងគ្នាពីភូមិមួយ ហើយក៏ជាមធ្យាបាយដ៏សំខាន់ក្នុងការធ្វើសង្រ្គាមផងដែរ។
​៥.៤ ជំនួញ និងទីផ្សារ
យោងទៅតាមរូបចំលាក់នៅលើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញអំពីទីផ្សារប្រ​កបដោយមនុស្សអ៊ូអរ មាន ចាន តុតូចៗ កញ្ជើ អ្នកលក់ដូរ ច្រើនតែស្រីៗ។ ដូចលោកជី​វតា​ក្វាន់បាននិយាយថាខ្មែរមានភាពប៉ិនប្រសប់យ៉ាងខ្លាំង ក្នុងរឿងជំនួយប្រែនេះ។ តាំងពី​ព្រលឹម​ទ​ល់​ថ្ងៃត្រង់គេ​លក់​ដូរ គេ​ជជែកតថ្លៃអ៊ូរអរ ដើរចុះដើរឡើងតាមចន្លោះគំនរបន្លែ ផ្លែឈើគ្រប់ប្រភេទដូចជា ត្រប់ ​ត្រឡាច ល្ពៅ ម្ទេស ខ្ទឹម ចេក ក្រូច​ -ល-។បន្លែ សាច់ ត្រីសព្វយ៉ាងដាក់់ក្នុងល្អី កញ្ចើ ខ្លះដាក់​លើកន្ទេលក្រាលផ្ទាល់លើដី។ ក្រៅពីបន្លែផ្លែឈើ និងសាច់ត្រីគេឃើញមាន លក់ស្រូ​​វ អង្ករ​ ក្រណាត់ល្អៗ មកពីស្រុកចិន ស្រុកសៀម និង ស្រុកចាម ព្រម​​​ទាំង​​ថ្នាំសង្កូវគ្រប់យ៉ាងទៀង​ផង។​ដើម្បីមានសិទ្ធិលក់ដូរនៅទីនោះ
គេតែងបង់ពន្ធជូនរាជការដូចសម័យឥលូវ​ដែរ។ ខ្មែរយើងនៅសម័យអង្គរក៏បាន​ធ្វើទំនាក់​ទំនងពាណិជ្ជកម្មជាមួយបរទេសផងដែរ។ ​ដែលនាំចូលមាន មាស ក្រណាត់ សំពត់ច្រើន​ពណ៍ សំណថាំង តែ ថូផ្កាលាបពណ៍-ល-។
៦.សិល្ប៍: និងវប្បធម៌
៦.១.ស្ថាបត្យកម្ម
ក.រចនាបថនៃប្រាសាទ
នៅក្នុងរចនាបថប្រាសាទបុរាណខ្មែរយើង យើងឃើញមានរចនាបថរហូតទៅដល់​១៤រចនាបថ ក្នុងនោះមាន៤រចនាបថដំបូងឋិតនៅក្នុងសម័យនគរភ្នំ និងចេនឡា រីឯ៩រចនាបថ​ទៀតឋិតនៅសម័យអង្គរ។​ រចនាបថប្រសាទទាំងនោះមាន :
១.រចនាបថភ្នំដា: ចោះភ្នំធ្វើជាប្រាសាទ (ស.វទី១-៦)។
២.រចនាបថសម្បូរ: ប្រាសាទសង់ដាច់ៗពីគ្នារាងតូចៗ ធ្វើអំពីឥដ្ឋ។ ចំនែក ទ្វារ
បង្អួច ផ្តែរ​ និង​សរសរពេជ្យធ្វើអំពីថ្មភក់ (ពាក់កណ្តាលទី១នៃស.វទី៧)។
៣.រចនាបថព្រៃក្មេង: មានលក្ខណ:ស្រដៀង និងរចនាបថសម្បូរដែរ (ពាក់កណ្តាល​
ទី២ នៃស.វទី៧)។
៤.រចនាបថកំពង់ព្រះ: ប្រាសាទភាគច្រើនសង់រាប និងដី។ លើកលែងតែប្រាសាទ​អកយំមួយដែលសង់ច្រើនជាន់ (ស.វទី៨)។
៥.រចនាបថគូលែន: ប្រាសាទសង់អំពីឥដ្ឋនៅលើភ្នំ(ប្រាសាទភ្នំ) តម្រូវតាមលទ្ធិ​ទេវរាជ។​ មានការរីកចម្រើន (ពាក់កណ្តាលទី១ នៃស.វទី៩)។
៦.រចនាបថព្រះគោ: ប្រាសាទសង់អំពីឥដ្ឋមានប្រាង្គច្រើននៅលើខឿនតែមួយ​
ឧទ្ទិសដល់ព្រះមាតាបិតា ជាដើម (១ភាគ៤ចុងក្រោយ នៃស.វទី៩)។
៧.រចនាបថបាខែង: ប្រាសាទមានលក្ខណ:ធំៗ ធ្វើអំពីថ្មភក់មានច្រើនជាន់នៅលើ​ខឿនខ្ពស់មានរាងជាសាជី ហើយពិសេសគេនិយមសាងប្រសាទនៅលើកំពូលភ្នំ (ចុងស.វទី៩ និងដើមស.វទី១០)។
៨.រចនាបថកោះកេរ: មានលក្ខណ:ដូចសម័យមុនដែរ តែគេសង្កេតឃើញប្រាសាទ​មួយចំនួនសង់នៅលើខឿន៧ជាន់ មានកំពស់ប្រហែល៣៥ម៉ែត្រ (ស.វទី១០)។
៩.រចនាបទប្រែរូប : ទទួលឥទ្ធិពលសិវនិយម សំណង់ស្ថាបត្យកម្មអនុវត្ត តាមរបៀប​ចាស់ទាំងសំភារ: សំណង់ការតុបតែងលំអរមានការវិលរកអតីតកាល។ (ពាក់ កណ្តាលទី១ នៃស.វទី១០)។
១០.រចនាបថបន្ទាយស្រី: ប្រាសាទមានលក្ខណ:ស្មុកស្មាញ​ច្របូកច្របល់​ រប៉ុន្តែមាន​ការរីកលូតលាស់ព្រោះមានបន្ទប់វែងៗ (ពាក់កណ្តា​លទី២​ នៃស.វទី១០)។
១១.រចនាបថឃ្លាំង: គេឈប់សង់ប្រាសាទអំពីឥដ្ឋ ហើយគេសង្កេតឃើញសំណង់​ប្រាសាទភ្នំ និងកំណើតថែវកាន់តេមានការរីកចំរើន (ចុងស.វទី១០ និងពាក់កណ្តាល​ទី១ នៃស.វទី១១)។
១២.រចនាបថបាពួន: ប្រាសាទភ្នំកាន់តែរីកចម្រើន​ ហើយកេសង់លើខឿនច្រើនជាន់​កាន់តែធំនិងកាន់តែខ្ពស់ (ពាក់កណ្តាលទី២ នៃស.វទី១២)។
១៣.រចនាបថអង្គរវត្ត: ស្ថាបត្យកម្មខ្មែរបានរីកចម្រើនដល់កំពូល ព្រោះគេបានសង់​ប្រាសទអង្គរវត្តអំពីថ្មភក់ (តួប្រាសាទទាំងមូល)។ មុននិងគេសាងប្រាសាទអង្គរនេះ​ស្ថាបត្យករខ្មែរបានសាកល្បងសាងប្រាសទបឹងមាលាដែលមានប្លង់ដូចប្រសាទ​អង្គរដែរ តែប្រាសាទបឹងមាលាសង់នៅលើដីរាបស្មើ (ពាក់កណ្តាលទី១​នៃស.វទី១២)។
១៤.រចនាបថបាយ័ន: ស្ថាបត្យកម្មចុះអន់ថយបន្តិច ហើយប្រាសាទទាំងឡាយសង់​ប្រញាប់ពេកថ្មក៏ពុំសូវមានគុណភាពដូចសម័យមុនដែរ។ ប្រាសាទសង់នៅលើដី​រាប​ស្មើ​លើកលែងតែប្រាសាទបាយ័ន ព្រោះស្របទៅតាមទស្សន:ព្រះពុទ្ធសាសនា​ ហើយលក្ខណ:ពិសេសនៃរចនាបថនេះគឺប្រាង្គមុខបួន ញញឹម និងមាននាគអម
សងខាងផ្លូវទៅកាន់ប្រាសាទ (ពាក់កណ្តាលទី២​ នៃស.វទី១២ និងស.វទី១៣)។
ខ.សំណង់ប្រាសាទ
នៅក្នុងសម័យអង្គរគេឃើញមានប្រភេទប្រាសាទនានាមានសណ្ឋានប្លែកៗពីគ្នាក្នុង​នោះមាន:
_ប្រាសាទដែលមានប្រាង្គតែមួយហើយសង់ដាច់តែឯង (ប្រាសាទភ្នំបាយង់...)
_ប្រាសាទដែលមានប្រាង្គច្រើននៅលើខឿនតែមួយ (ប្រាសទលលៃ ព្រះគោ...)
_ប្រាសាទដែលសង់នៅលើដីរាបស្មើ (ប្រាសាទព្រហខ័ន...)
_ប្រាសាទភ្នំ ចែកចេញជាពីរគឺ ប្រាសាទដែលសង់លើភ្នំធម្មជាតិ និងប្រាសាទដែល​សង់នៅលើដីមានខឿនច្រើនជាន់។​ គេសង់ប្រាសទភ្នំ ដើម្បីតំណាងឲ្យភ្នំព្រះសុមេរុដែល​ជាឋាននៃអាទិទេពឥសូរ (ប្រាសាទបាខែង អង្គរវត្ត...)។
គ.រចនាសម្ព័នប្រាសាទ
_ជញ្ជាំង: ធ្វើអំពីរឥដ្ឋ ថ្ម បាយក្រៀម និងថ្មភក់ ហើយ​គេ​តម្រៀប​ដុំថ្ម​ដែល​បាន​ត្រដុស​​​រំលីង ដោយ​ដាក់បន្តុប​លើគ្នា តាម​បណ្តោយដុំថ្ម និងឆ្លាស់គ្នាក្នុងជួរ។
_ដំបូល: ជួនកាលគេយកឥដ្ឋ ជួនកាលគេយកថ្មភក់ដើម្បីសង់ដំបូល។ គេធ្វើដំបូល​ដោយរៀបផ្ទាំងថ្ម ឬឥដ្ឋឲ្យលេចចេញពីគ្នាបន្តិចម្តងៗ រហូតជូបគ្នាដល់ដំបូលលើប្លង់។
_ទ្វារ និងបង្អួច: ទ្វារប្រាសាទធ្វើអំពីថ្មភក់ ឯបង្អួចជួនកាលមានរាងការ៉េ ហើយជួន​កាលមានរាងចតុកោណកែង ដោយមានចំរឹងធ្វើអំពីថ្មភក់ដាក់បញ្ឈតាមបង្អួច។ នៅតាម​ជញ្ជាំងប្រាសាទខ្លះគេបានធ្វើទ្វារ និងបង្អួចបញ្ឆោត។
_ផ្តែរ: មានទំហំធំ និងទំងន់ធ្ងន់ដែលទ្រដោយសរសរពេជ្យ។ ជាធម្មតាគេធ្វើផ្តែរពី​ជាន់ ​ហើយផ្តែរទីមួយ ជាផ្ទាំងថ្មធម្មតា ចំណែកឯផ្តែរទីពី ជាផ្ទាំងថ្មដែលគេរចនា​ដោយក្បូរ​ក្បាច់ និងរូបផ្សេងៗដែលទាក់ទងទៅនឹងសាសនា។
_សរសរ: មានពីរគឺ សរសរពេជ្យ(អមសងខាងទ្វារដើម្បីទ្រផ្តែរ មានរាងជ្រុង​ មូល​​
មានក្បាច់ផ្សេងៗ) និងសរសរបញ្ឆោត(គេសង់នៅជ្រុងប្រាសាទមើលទៅហាក់បីដូចជា​សរសរ​តែការពិតគ្រាន់តែជាជញ្ជាំងធម្មតាប៉ុណ្ណោះ)។
_ហោជាង: គឺជាផ្នែកមួយឋិតនៅលើផ្តែរ ធ្វើអំពីឥដ្ឋតំរៀបពីលើគ្នា ជួនកាលជាថ្ម​ភក់ដាក់តំរៀបបន្តលើគ្នាយ៉ាងជិតល្អ។ នៅលើហោជាងមានឆ្លាក់លំអរផ្សេងៗជាពិសេស​ក្បាច់រឿង។

ឃ.ចម្លាក់
នៅតាមបណ្តាលប្រាសាទនានា បុព្វបុរសយើងបានបន្សល់ទុកនៅក្បាច់ចម្លាក់ផ្សេង​ៗ ជាទូទៅក៏ដូចជានៅសម័យអង្គរយើងបានឃើញថាចម្លាក់បូរាណខ្មែរមានបីប្រភេទគឺ:
១.ចម្លាក់លិប: គឺជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្មមើលទៅ​មិនសូវឃើញខ្ពស់​ ឬផុសចេញខ្លាំងពីផ្ទៃថ្ម ហើយគេច្រើនធ្វើក្បាច់បែបនេះនៅតាមជញ្ជាំង​ប្រាសាទ។ ឧ. ក្បាច់លិបជារឿងដែលគេឆ្លាក់នៅតាមថែវនៅជាន់ទីមួយនៃប្រាសាទអង្គរវត្ត
២.ចម្លាក់លៀន: គឺជាក្បាច់ដែលឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ព្រោះគេដាប់សាច់ថ្ម​ឲ្យ​ជ្រៅ មើលទៅរូបចម្លាក់ដូចជាផុសចេញពីផ្ទៃថ្ម។ គេនិយមធ្វើចម្លាក់នេះនៅលើផ្តែរ លើសរ​សរពេជ្យ​ លើជញ្ជាំង (ដូចជារុបអប្សារាជាដើម)។
៣.ចម្លាក់លោត: គឺជាក្បាច់ដែលគេឆ្លាក់លោតចេញផុសពីផ្ទៃថ្ម ដូចជាឆ្លាក់រូបសត្វ ឬ​មនុស្ស ពុំមែននៅលើជញ្ចាំងទេ គឺដាច់ចេញពីជញ្ជាំងប៉ុន្តែផ្អែកជាប់និងជញ្ជាំងដោយទំរ ព្រោះខ្លាចរលំដួល។ លុះក្រោយមកទៀតគេឆ្លាក់រូបបដិមា​ដាច់តែឯងដោយមិនចាំបាច់​​ទំរ ដូចមុនទៀតទេ។
៦.២សិល្ប:
នៅក្នុងពិធីសក្ការ:បូជាចំពោះអាទិទេព​ក៏ដូចជាពិធិផ្សេងៗក្នុងព្រះបរមរាជវាំងដែល
ភ្លេង របាំ បានផ្តល់បរិយាកាស រន្ធត់ និងរំភើប។ យើងឃើញរូបអប្សារាកំពុងរាំយ៉ាង​រស់​រវើកនៅតាមជញ្ជាំងប្រាសាទនានា។ យើងឮគេនិយាយអំពី​ឧបករណ៍ភ្លេង​ដែលខ្មែរ​យើង​ចេះ​ប្រើ​ តាំងពីរាប់ពាន់ឆ្នាំមកណាស់មកហើយមាន ស្គរ គង រនាត ទ្រ ចាប៉ី ឃឹម ...។តូយ៉ាងដែលមានភ័ស្តុតាង​ស្រាប់ដូចជានៅតាមជញ្ចាំងប្រាសាទអង្គរវត្ត ប្រាសាទ​​បាយ័ន និង​ប្រាសាទព្រះវិហារ។ ​ដែលបានបង្ហាញ​យ៉ាងច្បាស់ថា​ខ្មែរចេះប្រើប្រាស់​ឧបករណ៍​ភ្លេង​មិន​​ត្រឹមតែនៅ​សម័យអង្គរ​ប៉ុណ្ណោះទេ តែមានតាំងពីសម័យនគរភ្នំមកម៉្លេះ។
ក្នុងចំណោមរបាំទាំងអស់ដែលមាននៅសម័យអង្គរយើងខ្ញុំសូមលើកយកប្រភេទ​របាំមួយមកបរិយាយនោះគឺ ៖
ក.របាំត្រុដិ: របាំត្រុដិគឺជារបាំប្រជាប្រិយ ដែលគេនិយមលេងនៅក្នុងពិធីបុណ្យចូល​ឆ្នាំខ្មែរ ដើម្បីផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និង​ដើម្បីប្រសិទ្ធិពរសព្ទសាធុការជូនដល់អ្នកស្រុក​ក្នុងឱកាសចូលឆ្នាំថ្មីនោះផង។ ម៉្យាងទៀតតាមទំលាប់អ្នកស្រុក គេលេងរបាំនេះនៅក្នុង​ពិធីបន់ស្រន់សុំទឹកភ្លៀង។
ប្រវត្តិនៃរបាំត្រុដិ: តាមការស្រាវជ្រាវរបស់លោក មាស ហាំម បានឲ្យដឹងថារបាំត្រុដិ​នេះមានកំណើតពីជនជាតិសំរ៉ែ ព្រោះជនជាតិនេះធ្លាប់នាំយករបាំនេះទៅលេងថ្វាយព្រះពរ ដល់ព្រះរាជាខ្មែរនៅសម័យអង្គររៀងរាល់ពេលចូលឆ្នាំខ្មែរ។ តាមទស្សន:លោក ឡុង សាន់ ថាអ្នកស្រុកជិត ឆ្ងាយតែងតែមានសត្វព្រៃចូលស្រុក ហើយគេតែងមានជំនឿថា និងកើត​នៅឧបទ្រុពចង្រៃណាមួយមិនខាន។ ដូច្នេះគេក៏នាំគ្នាប្រោះព្រំប្រេងម្សៅឲ្យសត្វនោះ ហើយ​សុំពរជ័យពីសត្វនោះវិញ។ ដោយមានជំនឿបែបនេះហើយទើបគេបង្កើតរបាំត្រុដិនេះឡើង ដែលតម្រូវឲ្យមានសត្វប្រើស ទន្សោង ក្ងោក មកបង្ហាញឲ្យអ្នកស្រុកប្រោះព្រំប្រេងម្សៅ ចង​ដៃអំបោះ កំរងផ្កា ឬឲ្យទានជាលុយកាក់ជាដើម។ ម្យ៉ាងទៀតបើទាក់ទងទៅនឹងព្រះពុទ្ធ​សាសនា កាលដែលព្រះពុទ្ធទ្រង់យាងទៅសាងផ្នួសស្រាប់តែមានមាតំណែងខ្លួនជាប្រើស​មករាំងស្ទាក់ផ្លូវព្រះអង្គកុំឲ្យយាងទៅមុខបាន។ នៅពេលនោះព្រះអង្គបានតាំងសមាធិ​
ក៏ក្តៅក្រហាយដល់ទេវតា ហើយទេវតាទាំងឡាយក៏ចុះមកតំណែងភេទជាងោះលបបាញ់​ប្រើសភ្លែងភេទនោះស្លាប់បាត់ទៅ។ ចាប់ពីនោះមកគេក៏បង្កើតឲ្យមានរបាំត្រុដិនេះឡើងដែរ​មាន ៖
_ដងកញ្ជ តំណាងឆ័ត្រឬក្លស់បាំងព្រះពោធិសត្វ
_ពួកភ្លេង​តំណាងទេវតា
_ពួកអ្នករាំ តំណាងទេវតា
_ប្រើស ទន្សោង តំណាងមា
_ព្រាន មនុស្សព្រៃ តំណាងងោះ
របាំត្រុដិនេះដែលនិយមយកកន្ទុយក្ងោកមកពាក់សំដែងព្រោះជនជាតិអាស៊ីយើងនិយម​ចាត់ទុកសត្វនេះជាតំណាងព្រះអាទិត្យដែលជំនឿជំនាន់ដើមចាត់ទុក​ជាអាទិទេព​មួយ​ដែរ​សំរាប់បន់ស្រន់សុំទឹកភ្លៀង។
ឧបករណ៍សំដែង មាន: តួរសំដែង មាន:
_ដងកញ្ជ _អ្នកកាន់ដងកញ្ជ
_ចង្រ្កងដំបែរ _ពួកភ្លេង
_ចង្រ្កងរ៉ូង _ប្រើស ទន្សោង
_ស្គដី ទ្រអ៊ូរ និង​ទ្រសោរ _អ្នកពាក់មុខត្លុក
_មុខត្លុក _អ្នកពាក់ក្រចក
_ម្កុដ *សំគាល់:តួសំដែងក្នុងរបាំត្រុដិជាមធ្យមមានចំនួន
_ស្នែងប្រើស ២៥នាក់។
_ក្រចក
របៀបសំដែង ដំបូងតួសំដែងទាំងអស់ត្រូវបន្ទន់កាយរំលឹកគុណគ្រូ។ មនុស្សព្រៃ​ទាំងអស់ចេញមកមានកិរិយាមិននឹងធឹង រត់ឆ្លេរឆ្លារឆ្វេងស្តាំ រត់ទៅរត់មកចេញពីក្រៅវង់
ហើយច្រើនរត់ទៅមុខគេ។ ដងខ្លួនងេកងោកតាមចង្វាក់ស្គរដៃ គ្រាន់តែពត់បន្តិចមិនចេញ​ជារាំទេ។ តួព្រានស្លៀកស្លឹកចេកច្រៀកព័ទ្ធចង្កេះ។ អ្នកពាក់ស្នែង (ប្រើស ទន្សោង) ចាក់​ក្បាច់ប្រហែលនឹងព្រានព្រៃ ហើយដៃទាំងពីរជួនកាន់ស្នែងជួនលូកទៅមុខទំនងធ្វើជាជើង​ម្រឹកដើរឈានបង្កោងខ្លួន។ គេរាំលោតៗ តាមចង្វាក់ស្គរផ្អៀងផ្អងដូចម្រឹកផ្អើលម្តងៗ យូរៗ​ប្រើស និង​ទន្សោងធ្វើជារត់ចេញទៅក្រៅវង់ម្តងៗដែរ។ តួឯក និងតួនាង(ច្រើនជានារី) តួឯក​ពីរ ស្លៀកចងក្បិនពណ៌បៃតង ពាក់អាវពណ៌បៃតង ពាក់ម្កុដ និងពាក់សង្វារ ដៃកាន់កន្ទុយ ក្ងោក។ តួនាងពីរនាក់ទៀតមានក្បាច់ទន់ភ្លន់ជាងគេ ដោយមានឬកជានារីក្រមុំអែនអន។
អ្នកពាក់ក្រចក និងអ្នកកាន់គ្រឿងភ្លេងជាតួបន្ទាប់បន្សំ អ្នកពាក់ក្រចកជួនច្រៀងនិងឲ្យ​ចង្វាក់ ជាមួយស្គរផង ដោយផ្ទាត់ក្រចកឲ្យឮសូរផស់ៗ ហើយងេកងោកខ្លួនតាមចង្វាក់។ អ្នកកាន់គ្រឿងភ្លេង ពិសេសអ្នកបុកដងកញ្ជ និងអ្នកកាន់ចង្រ្កងតំបែរជួយចង្វាក់ស្គរ និងកញ្ជ។

៦.៣ វប្បធម៌
ក.សាសនា
បញ្ហាសាសនា​មានតួនាទីយ៉ាងសំខាន់ណាស់ផ្នែកនយោបាយនៅសម័យអង្គរ។​ ដើម​ឡើយ​​បុព្វបុរសយើងមានជំនឿលើដូនតា និងអារក្សទេវតា។​ តែក្រោយមក​ជាមួយ​នឹង​ការ​ធ្វើ​សក្ការ: គោរពបូជាដល់ដូនតា ប្រជារាស្រ្តយើងក៏ទទួលឥទ្ធិពលសាសនា ដែល​ពួក​ឥណ្ឌា​បាននាំចូលមក គឺព្រាហ្មញ្ញសាសនា និង​ពុទ្ធសាសនា។ សាសនា​ទាំងពីរនេះ មានអតិ្ថភាព​ស្របគ្នា និង​ជួនកាលសាសនា​មួយមានប្រៀប​ជាងសាសនា​មួយទៀតទៅ​តាម​រជ្ជ​កាល​​នីមួយៗ។ ដូចជា ព្រះរាជាខ្លះកាន់សាសនាព្រះឥសូរ ខ្លះគោរពព្រះវិស្ណុ និងខ្លះ​ទៀត​គោរព​ព្រះពុទ្ធសាសនា។
_ពីស.វទី៩-១១ គណ:សាសនាសិវ:មានឧត្តមភាពលើគណ:ឯទៀតៗ ព្រោះ​
ព្រះរាជាភាគច្រើនបា​នចាត់ទុកជាសាសនារបស់រដ្ឋ គឺដោយសារការគោរពធ្វើពិធីទេវរាជ (ព្រះ​រា​ជា​មានឋាន:ស្មើ​អាទិ​ទេព) «ព្រះឥសូរ»។ ហើយមានសិវ:លិង្គជាតំណាងដែល​តំកល់​ទុកក្នុង​ប្រាសាទភ្នំ។
_ពីស.វទី១២ គណ:វិស្ណុនិយមត្រូវបានព្រះបាទសូរ្យវរ្ម័នទី២ គោរពរាប់អានយ៉ាង​សម្បើម ដូចមានប្រាសាទអង្គរវត្ត ជាតឹកតាងស្រាប់។ អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទ​ភ្នំ​ប៉ុន្តែសំរាប់តំកល់ព្រះវិស្ណុបដិមាទៅវិញ រីឯក្បាច់រចនាគឺសុទ្ធតែធ្វើឡើងតាមបែបវិស្ណុនិយម ទាំងអស់​ ដូចជាចម្លាក់រឿងរាមកេរិ៍ មហាភារត: និងរឿងកូរសមុទ្រទឹកដោះ។
_ចំពោះព្រះពុទ្ធសាសនាមហាយានវិញ ត្រូវបានព្រះបាទសូរ្យវរ្ម័នទី១ ប្រារព្ធរួចម្តង​ហើយនៅស.វទី១១ ហើយត្រូវបានព្រះរាជាលើកតម្កើងជាសាសនារបស់រដ្ឋនៅរជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានទ្រង់ទ្រាយជាប្រាសាទភ្នំដែលឋិតនៅ​ចំ​កណ្តាលរាជធានីអង្គរ ប៉ុន្តែគេដាក់តាំងរូបព្រះពុទ្ធបដិមានៅចំកណ្តាលប្រាសាទទៅវិញ។
ក្រៅពីនេះគេនៅឃើញមានព្រះបដិមាព្រះហរិហរ:ជាការរួមបញ្ចូលគ្នារវាងព្រះសិវ:​និងព្រះវិស្ណុ។

ខ.ប្រពៃណី
នៅក្នុងសង្គមប្រពៃណីកម្ពុជាសឹងតែគ្រប់សម័យកាលគឺមានលក្ខណ:ស្រដៀងគ្នា ទោះបីជាប្រពៃណី រៀបអាពាហ៍ពិពាហ៍ បុណ្យជាតិ-សាសនាផ្សេងៗក៏ដោយ។ គ្រាន់តែ​ខុសគ្នាត្រង់ការអភិវឌ្ឍ និងការប្រែប្រួលទៅតាមបែបផែននៃសង្គមប៉ុណ្ណោះ។ នៅពេលនេះ​យើងខ្ញុំសូមបង្ហាញនូវប្រពៃណីមួយនៅសម័យអង្គរ ដែលជាទំនៀមទំលាប់មួយក្នុងចំ​ណោមទំនៀមទលាប់នានានៅក្នុងសម័យអង្គរ។
បើតាមកំណត់ហេតុរបស់លោកជីវតាក្វាន់ ដែលបានមកដល់អង្គរ​នៅឆ្នាំ១២៩៦​បាន​កត់ត្រាអំពីបញ្ហាផ្សេងៗនៅក្នុងសង្គមខ្មែរពេលនោះថា នៅពេលក្មេងស្រីឋិតនៅ​អាយុ​១១-​​១៤ឆ្នាំ ត្រូវធ្វើពិធីសំខាន់មួយ ដែលតម្រូវឲ្យចូលទៅក្នុងបុស្បុកបិទជិតមួយ ដោយ​គេនិមន្តព្រះសង្ឃមួយអង្គចូលទៅអង្គុយមុនចាំនៅក្នុងនោះរួចជាស្រេច។ នោះជា​ពិធី​ចម្លង​វ័យម៉្យាងសម្រាប់កូនស្រី​ បើមិនបានធ្វើពិធីនេះទេ កូនស្រីមិនអាចត្រូវរៀបឲ្យមាន​គូស្រករបានទេនៅថ្ងៃក្រោយ។ ជីវតាក្វាន់បានព្រលយពាក្យសម្តីតាមពួកចិនដែលមក​ស្រុក​ខ្មែរមុនគាត់ថា ប្រហែលជាក្មេងស្រីទាំងនោះ ត្រូវបញ្ចូនចូលទៅឲ្យលោកសង្ឃរួមរ័ក្សផង។ ប៉ុន្តែតាមពិតនោះជាប្រពៃណីមួយដែលខ្មែរ និយមធ្វើតាមឥណ្ឌា ដោយក្នុងពិធីនោះ ត្រូវនាំ​កូនស្រីជំទើរបស់ខ្លួនទៅឲ្យលោកសង្ឃយកចង្អុលដៃលូកចាប់ទម្លាយ​ព្រហ្ម​ចារីយ៍ ហើយ​យក​ឈាមដែលប្រលាក់ជាប់ចង្អុលដៃនោះមកគូសនៅត្រង់ចន្លោះ​ជញ្ចើមអូស​ឡើង​ទៅ​លើ​ថ្ងាសឲ្យនាងនោះ ជួនកាលលោកសង្ឃនោះត្រូវគូសទាំង​នៅលើថ្ងាសម្តាយនាងផងដែរ។
នេះជាប្រពៃណីដែលគេជឿថា នាងសាមីខ្លួន និងម្តាយទទួលបាននូវបុណ្យមង្គល និង​សិរីសួរស្តី។

៧.ការអប់រំ និងវេជ្ជសាស្ត្រ
ក.ការអប់រំ
របៀបកត់ត្រានៅសម័យ​អង្គរ គឺគេសរសេរនៅលើថ្ម​ ឬនៅលើស្បែកសត្វតែកា​រស​រ​​សេរ​នៅ​លើស្បែកសត្វ ពុំមានសេសសល់រហូតមកដល់សព្វថ្ងៃនេះទេ។ ក្នុងការកត់ត្រា​លើ​ផ្ទាំ​​ង​ថ្ម«សិលាចារឹក»គេនិយមប្រើភាសាសំស្រ្តឹត ភាសាខ្មែរបុរាណ និងភាសាបាលី។ សិលា​​​​
ចារឹកភាសាបាលីដំបូងបំផុត គឺរាជ្យស្តេចស្រីឥន្រ្ទវរ្ម័ន គ.ស១២៩៦។ ភាសាសឹស្រ្តឹត​ជា​ភាសាអ្នកប្រាជ្ញ​ ធ្វើការកត់ត្រាព្រះរាជវង្សានុវង្ស ឬព្រះមហាក្សត្រ និងតែង​សេចក្តី​សរសើរ​ដល់ក្សត្រដែល​កសាងប្រាសាទ ឬអស់លោកដែលមានសទ្ធាជ្រះថ្លាធ្វើអំណោយទាន។ តាមសិលាចារឹក​ខ្មែរបុរាណសម្រាប់កត់ត្រា រាយរឿងកសាង និងសេចក្តី​រៀបរាប់​របស់​ពួក​មនុស្ស​បម្រើនិងគ្រឿងប្រដាប់ប្រដារដែលវេថ្វាយព្រះវិហារ។ នៅសម័យអង្គរគេឃើញមានសាកលវិទ្យាល័យ និងមហាវិទ្យាល័​យ ដែលជា​ថ្នាល់សម្រាប់បណ្តុះបណ្តាលការចេះដឹងសព្វសា​រពើ។ យោងតាមទំហំប្រាសាទ និងក្បាច់​ចម្លាក់​​ទាំងឡាយឃើញថា សម្បូរស្ថាបត្យករ វិស្វករ ជាង និង សិល្បករជាដើម។ ជាមួយគ្នានេះ​ប្រាកដជាមានអ្នកចេះដឹងមុខវិជ្ជា បន្ទាប់បន្សំជាចាំបាច់ដ៏ទៃទៀតជាច្រើន​ នៅក្នុងមជ្ឈដ្ឋាន​ប្រជារា​ស្រ្ត ដូចជាគណិតវិទ្យា​ និងតារាវិទ្យាជាដើម។ ដូច្នេះដើម្បី​ផ្ទេរ​​ចំណេះដឹងពីជំនាន់​មួយ​ ទៅជំនាន់មួយទៀតលុះត្រាតែមានការអប់រំបង្ហាត់បង្រៀនគ្នា​ បាន​ន័យថា​​ ​តែងតែមាន​រោងជាង ឬសាលាតាមបែបណាមួយមិនខាន។ ក្នុងរជ្ជកាល​ព្រះបាទ​​យសោវរ្ម័នទី១ វត្ត​យសោធរាស្រមជាទីប្រជុំនិសិ្សត​បរទេស ។​ តួយ៉ាងនៅក្នុសម័យបាយ័ន មាន​បដិមាជា​ច្រើន ​បង្ហាញលក្ខណ:ប្រហាក់ប្រហែលគ្នា ជាហេតុនាំឲ្យគេសន្មត់ថា ចេញពី​រោង​ជាងតែ​មួយ ឬសាលាតែមួយ។ ម៉្យាងទៀតគូរចាប់អារម្មណ៍​ដល់សិលា​ចារឹក​ទាំង​ឡាយ​នៅសម័យ​នោះដែលរមែងតែអួតសរសើរគុណសម្បត្តិខាងផ្លូវបញ្ញា និងផ្លូវសីលធ​ម៌របស់​តួ​អង្គ​នា​នា មិនថាប្រុសស្រី មិនថា​ស្តេច ឬរាស្ត្រឡើយ ហើយទាំងនេះសឲ្យឃើញច្បាស់ថា គេ​​ចេះ​​​ឲ្យ​​តម្លៃ​​​​​ទៅលើចិត្តគំនិតច្រើន​ជាងទៅលើបុណ្យសក្កិ និងសំភារ:។ នេះជា​គោលការណ៍អប់រំ​នៅសម័យអង្គរ។
ខ.អក្សរ
អក្សរគឺជាកំរងសញ្ញាដែលទាក់ទងគ្នាជាក្បួនដែលស្ថិតលើគោការណ៍ និងមូលដា្ឋន​សំខាន់ៗ។ យ៉ាងណាមិញអក្សរខ្មែរក៏យ៉ាងនោះដែរ ពោលគឺនិយមស្រ: និងព្យញ្ជន:។ ខ្មែរ​បានបង្កើតអក្សរចាប់តាំងសម័យនគរភ្នំមកម៉្លេះ។ ប៉ុន្តែអក្សរដែលយើងប្រើសព្វថ្ងៃនេះ ត្រូវ​បានគេកែទំរង់ទ្រង់ទ្រាយធំៗ ចំនួន១០ដងមកហើយ។ យើងនឹងបញ្ជាក់ទំរង់អក្សរខ្មែរ​តាមសម័យកាលពិសេស សម័យអង្គរ:
_ព្យញ្ជន:មុនសម័យអង្គរ មានរាងគ្រោតគ្រាត មិនស្មើមិនសម សក់ខ្លីជើងខ្លី ហើយ​មានចំនួនតិច។
_ព្យញ្ជន:នៅសម័យអង្គរ មានរាងសង្ហា មានសក់ជាក្បាច់ សក្តិសមរវាងសក់ និងជើង។
_ព្យញ្ជន:សម័យក្រោយអង្គរ មានរាងទ្រេតសក់ និងជើងវែងៗ។ ហើយគេកាន់តែ​ប្រើប្រាស់ជាទូទៅ។
គ.កំណាព្យ
នៅសម័យអង្គរគេឃើញមានការកកើតនូវកំណាព្យ ចំនួន៥ មាន: បទព្រហ្មគិត​​ បទកាគតិ បទពំនោល បទបន្ទោលកាក និង បទភុជង្គលីលា។
ឃ.ប្រតិទិន
ដូចដែលបាននិយាយរួចមកហើយថាទំនងជានៅសម័យអង្គរមានអ្នកតារាសាស្រ្ត គណិតវិទ្យាជាដើម ទើបយើងឃើញមានការប្រើប្រាស់ប្រតិទិននាសម័យនោះ។​​ នៅ​សម័យគេប្រើប្រាស់ ប្រតិទិន​មហាសករាជ(សករាជធំ) និង​ចុល្លសករាជ(សករាជតូច)។
ង.វេជ្ជសាស្រ្ត
ប្រជាជនមានចំណេះដឹង​ និងបទពិសោធន៍ក្នុងវិស័យសង្គមកិច្ចជាយូរណាស់​មក​ហើយ។ គ្រូព្យាបាលជម្ងឺ ស្គាល់ច្បាស់លាស់ណាស់ពីលក្ខណ:រោគជាសាវន្ត និង​ជម្ងឺមួយ​ចំនួនធំ​ ហើយព្យាបាលជម្ងឹទាំងនោះបានជាសះស្បើយ ដោយប្រើថ្នាំសង្កូវផ្សំពីរុក្ខជាតិ
ដែលមាននៅក្នុងស្រុក។​ ចំពោះស្រ្តីជាម្តាយទាំងឡាយណា ក្រោយពីឆ្លងទន្លេ​រួចបាន​តែ​ប៉ុន្មាន​ម៉ោង អាចដើរទៅមុជ​ទឹកស្ទឹង ឬដងទឹកពីស្ទឹងបាន។ តើគេថ្នាំអ្វីសម្រាប់គាំពារ​សុខ​ភាព និងព្យាបាលជំងឺ?
លើមូល​ដ្ឋាន​នេះនៅចុងស.វទី១២ ព្រះបាទជ័យវរ្ម័នទី៧ បានសង់​មន្ទីរពេទ្យនិងអាចឲ្យយើងដឹងថា បុព្វបុរសយើងចេះផ្សំថ្នាំនានាអំពីរុក្ខជាតិ និង​រូបធាតុ​ក្រអូប ទាំងឡាយ ដូចជា ម្រេចម៉ត់ ដើមប្រេងខ្យល់ ស្ករទេពទារូ វ៉ាន់ស៊ុយ ក្រវ៉ាញ​ ខ្ញី ទឹកឃ្មុំ...។
ទាំងអស់នេះ ជាការដកពិសោធន៍មានប្រសិទ្ធភាពខ្ពស់បំផុតក្នុងវិស័យវេជ្ជសាស្រ្ត ប្រពៃណីជាមរតករបស់បុព្វបុរសដែលបានបន្សល់ទុកឲ្យ ហើយដែលយើងត្រូវតែប្រើប្រាស់​​និងសិក្សាពង្រីកបន្តែមទៀត។

៨.ស្ថាប័នសំខាន់ៗ
៨.១ ស្ថាប័ននយោបាយ
ក.នយោបាយក្រៅប្រទេស
តាមលទ្ធិទេវរាជ​ ព្រះរាជាខ្មែរឈប់ទទួលស្គាល់សិទ្ធិគ្រប់គ្រង់របស់ស្តេចជ្វា ហើយ​បានបង្រួបបង្រួមជាតិឲ្យមានឯកភាពឡើងវិញ ជុំវិញរាជបាល្ល័ង្ក ហើយចាប់ផ្តើមកសាង​ការ​ពារប្រទេសជាតិ និងពង្រីកទឹកដី។
ព្រះរាជាសម័យអង្គរបានអនុវត្តនយោបាយវាតទី ចក្រពតិ្តនិយមពង្រីកទឹកដីដោយ​ធ្វើសង្រ្គាមឥតឈប់ឈរជាមួយសមន្តរដ្ឋតូចៗ តែអនុវត្តនយោបាយមិត្តភាពជាមួយ​ប្រទេសធំៗ ដែលមានអរិយធម៌រីកចម្រើន ដូចជាប្រទេសចិនជាដើម។


ខ.នយោបាយក្នុងប្រទេស
ដោយលទ្ធិទេវរាជ អំណាចរបស់ព្រះរាជាមានប្រភពចេញពីអាទិទេព ហើយព្រះអង្គ​មានអំណាច លើដីធ្លីទាំងអស់ គឺទាំងការលក់ដូរ ឬធ្វើអំណោយដី​ត្រូវមានការយល់ព្រមពី ព្រះអង្គជាមុនសិនទើបបាន។ ព្រះរាជាមានអំណាចធំទូលាយណាស់ គឺជាអ្នកតាក់តែង​ច្បាប់ជាអ្នកជ្រើសរើសមន្ត្រីជនខ្ពស់ ជាអគ្គមេបញ្ជាការកងទ័ព ជាអ្នកកាត់ក្តី ជា​មេ​សាសនា
តែងតាំងបុព្វជិតជាន់ខ្ពស់ និងធ្វើអធិបតីភាពក្នុងពិធីសាសនាផ្សេងៗ ជាអ្នកការ​ពារ​ប្រទេសមិនឲ្យសត្រូវចូលយីរយារ និងធានារាប់រងសន្តិសុខនៅក្នុងប្រទេស។ ព្រះរាជា​មិន​​គ្រាន់​​តែជាអគ្គមេបញ្ជាការប៉ុណ្ណោះទេ​ ទ្រង់ត្រូវដឹកនាំទ័ពដោយផ្ទាល់ដៃចេញទៅ​ប្រយុទ្ធ​ក្នុង​សមរភូមិ​។ តាមរូបចម្លាក់នៅលើប្រាសាទអង្គរ​ និងបាយ័នបានបង្ហាញឲ្យឃើញ​ថា​ទ័ព​ខ្មែរជំនាន់នោះមានរបៀបរៀបរយ និងមានវិន័យថ្លៃថ្លាណាស់។ ចំពោះការ​បះ​បោល​វិញ​ត្រូវទទួលការបង្រ្កាបយ៉ាងតឹងរឹងណាស់។ឯទាហានដែលមានគុណបំណាច់ចំពោះ​ជាតិ​​ត្រូវ​លើកតំកើងដោយមានសាងរូបដិមា និងប្រាសាទសម្រាប់រំលឹកគុណ។ទោះបីជា​ព្រះ​​​​មហា​​ក្សត្រមានអំណាច​យ៉ាងណាក៏ដោយក៏អំ​ណាចទ្រង់ត្រូវតែប្រកបដោយទសពិរាជធម៌ដែរ។
៨.២ស្ថាប័នរដ្ឋបាល
ប្រទេសទាំងមូលត្រូវបានបែងចែកជាខេត្ត៩០ទៅ១០១ខេត្ត ដោយមានស្តេចត្រាញ់​ឬចៅហ្វាយខេត្តម្នាក់មើលការខុសត្រូវ។ អំណាចគ្រប់គ្រងត្រូវបានបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ ហើយចំពោះរដ្ឋបាលមជ្ឈិម ឬកណ្តាលការគ្រប់គ្រងរដ្ឋ​ស្ថិតនៅក្រោមកណ្តាប់ដៃអភិជន មួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស​ឯតំណែងព្រាហ្មណ៍បុរោហិត ឬអ្នកប្រារព្ធពិធីទេវរាជត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍
វណ្ណ:ក្សត្រ និងវណ្ណ:ព្រាហ្មណ៍ជាវណ្ណ:ជាន់ខ្ពស់ ហើយស្ថិតនៅដាច់ពីវណ្ណ:រាស្រ្ត​តូច តាច។ ចំពោះវណ្ណ:ខាងលើទាំងពីរនេះជាស្រទាប់បញ្ញាវ័ន្ត ហើយតំណាងឲ្យអរិយធម៌​ឥណ្ឌា វណ្ណ:ទាំងពីរនេះតែងតែចងសម្ព័ន្ធមេត្រីភាពនិងគ្នា។
ព្រះរាជាទ្រង់ប្រទានសវនការ២ដងក្នុង១ថ្ងៃ សម្រាប់ដោះស្រាយរាជកិច្ចឲ្យ ពួក​នាយ​​ម្មឺន ប្រជារាស្ត្រដែលចូលបង្គំគាល់ ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី​ហើយពេលព្រះ​រាជាយាងមកដល់ ទាំងមន្ត្រី​ ប្រជារាស្រ្តត្រូវលើកដៃប្រណម។ ចំពោះការធ្វើសច្ចាប្រណិ​ធានរបស់មន្ត្រីថាស្មោះត្រង់និងព្រះមហាក្សត្រនោះ គេមិនដឹងថា​នេះជាវិធានការណ៍ទូទៅឬក្រាន់តែជាមធ្យាបាយមួយសម្រាប់ចងភ្ជាប់ពីមន្រ្តីទៅនឹងព្រះរាជា នៅពេលព្រះមហា​ក្សត្រ ឡើងសោយរាជមិនស្របច្បាប់។
៨.៣ ស្ថាប័នតុលាការ
ទោះបីនៅសម័យអង្គរពុំទាន់មានស្ថាប័នតុលាការដែលមានយុត្តិធម៌​​ ដើម្បីរកយុត្តិ ជូនប្រជារាស្រ្ត។ យើងក៏បានដឹងដែលថា ព្រះរាជាជាអ្នកគ្រប់គ្រងផងជាចៅក្រមផង តែអ្នក​ប្រវត្តិវិទ្យាបានអះអាងថា​នៅសម័យអង្គរពិតជាមានតុលាការដែលទទួលបន្ទុកស្វែងរក​យុត្តិ​ធម៌។ ជាទូទៅការផ្តន្ទាទោសជនជាប់ទោសមានបីកំរិតគឺ:
_ទោសស្រាលគេពិន័យឲ្យបង់ជាប្រាក់ ឬជារបស់របរផ្សេងៗ។
_ទោសមធ្យម ឬធ្ងន់ល្មម គេចៀរស្លឹកត្រចៀក កាត់ច្រមុះ និងកៀបក្បាលក្នុងដង្កៀប
​ជាដើម។
_ទោសធ្ងន់ យកទៅកប់ចោលទាំងរស់​ ឬទុកឲ្យសត្វសាហាវស៊ី។








III សេចក្តីសន្និដ្ឋាន
តាមការសិក្សាស្រាវជ្រាវខាងលើនេះ សុទ្ធតែមានអំនះអំនាងច្បាស់លាស់ ដែលអា​ចធ្វើការសន្និដ្ឋានបានថាចំពោះព្រះមហាក្សត្រទាំងបួនព្រះអង្គ​ដែលបានរៀបរាប់ខាងលើ​សុទ្ធសឹងតែជាព្រះមហាក្សត្រដ៏ឆ្នើម អង់អាចក្លាហាន ជាវីរ:ព្រះមហាក្សត្រដែលបានបង្រួប​បង្រួមជាតិ និង កសាងប្រទេសជាតិឲ្យមានសុខសន្តិភាព។ រីឯព្រះមហាក្សត្រដទៃទៀតនា​សម័យនោះក៏មានស្នាមព្រះហស្ថច្រើនផងដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ព្រះមហាក្សត្រ​ទាំងបួនព្រះអង្គនេះអ្នកបើកទំព័រសករាជថ្មី (ជ័យវរ្ម័នទី២ ) នៃសម័យអង្គរ ​ហើយ​ក៏ជា​ព្រះ​មហាក្ស​ត្រកសាងរាជធានីអង្គរធំៗ (កសាងក្រុ​ងអង្គរទី១ ព្រះបាទសូរ្យវរ្ម័នទី២ កសាងក្រុង​អង្គរ​ទី២ ព្រះបាទជ័យវរ្ម័នទី៧​ កសាងក្រុងធំ ) ។ តួយ៉ាងយើងមានបា្រសាទអង្គរវត្តដែលជា​ស្ថាបត្យកម្មដ៏កំពូលល្អឯកដែលជាស្នាដៃរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលសម្តែងឲ្យឃើញ​ពីអរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអង្ករ ហើយបានបន្សល់ទុកដល់សព្វថ្ងៃ ។
ចំពោះអរិយធម៌សម័យអង្គរនេះគឺយើងមិនត្រឹមតែនិយាយព្រះមហាក្សត្រឬស្នាដៃព្រះមហាក្សត្រប៉ុណ្ណោះទេ វាត្រូវបានបញ្ចូលទាំងស្ថានភាពភូមិសាស្រ្ត ជីវភាពរស់នៅ វណ្ណ​: សេដ្ឋកិច្ច ជំនួយទីផ្សារ សិល្ប៍: សាសនា អក្សរសាស្រ្ត វប្បធម៌ ការអប់រំ ទំលៀមទំលាប់​ ប្រពៃណី សុខាភិបាល និង របបគ្រប់គ្រងសង្គមផងដែរ។ និយាយរួមគឺ « សង្គមវប្បធម៌ »។
នៅសម័យអង្គរសង្គមអរិយធម៌ខ្មែរមានភាពរីកចំរើន គ្រប់វិស័យទាំងអស់។ ​ដូច​ដែលបានបរិយាយរួចមកហើយ ទោះបី​ជាជីវភាពរបស់ប្រជាជននៅសម័យនោះមិនដូចជីវ​ភាព​ប្រជាជនសម័យបច្ចុប្បន្ននេះក៏ដោយ ក៏នៅសម័យអង្គរ​ទំរង់ជីវភាពរបស់ប្រជាជនមាន​ភាពសប្បូរសប្បាយ និងមានបច្ចេកទេសពសេសក្នុងការរស់នៅ និងប្រកបរបររកស៊ី។
ឯវណ្ណ:វិញត្បិតតែមានការបែងចែកវណ្ណ:ក៏ពិតមែន ក៏ការបែងចែកវណ្ណ:នៅក្នុងសង្គម​​ខ្មែរ​នាសម័យនោះមិនមានលក្ខណ:តឹងរឹងដូចនៅឥណ្ឌាទេ។ ចំពោះទំលៀមទំលាប់បានបន្តពី​សម័យនគរភ្នំ និងសម័យចេនឡានោះក៏មានការរីកចំរើន និងអភិវឌ្ឍជាងសម័យមុន ហើយ​ប្រពៃណីណាដែលល្អបានបន្តធ្វើជារៀងរហូតដល់បច្ចុប្បន្ននេះ ឧទាហរណ៍ ពិធីរៀបការ ជា​ដើម។ ហើយពិធីដែលមិនសមគួរត្រូវបានគេលុបបំបាត់ដូចជាពិធីចំលងវ័យឲ្យកូនស្រីជា​ដើម។ ចំនែកឯសាសនាគេឃើញមានការគោរពអាស្រ័យទៅនឹងទំនូលចិត្តនៃព្រះមហា​ក្សត្រដែលទ្រង់លើកតំកើន ហើយរាល់សាសនាណាដែលប្រឆាំងត្រូវបានគេ​រួមបញ្ចូលតែ​មួយ ឧទាហរណ៍ ព្រះហរិហរ: ។ផ្នែកអក្សរក៏មានការរីកចំរើនណាស់ដែរ ហើយប្រើប្រាស់​ភាសារធំៗចំនួនបី ដើម្បីកត់ត្រានៅលើសិលាចារឹក មានទាំងការកកើតកំណាព្យ ការប្រើ​បា្រស់ប្រតិទិន ។ចំពោះសិល្ប:គឺមានការប៉ិនប្រសព្វ និងកែច្នៃអ្វីដែលពីធម្មជាតិមកជារបាំ ​ចម្លាក់ ទំលៀមទំលាប់​ ហើយមានភាពរីកចំរើនសុះសាយ។ផ្នែកសុខាភិបាលគឺមានការក៏​សាងមន្ទីរពេទ្យជាច្រើននាសម័យនោះ ហើយគ្រូខ្មែរបូរាណចេះផ្សំឱសថពីរុក្ខជាតិ និង​របស់ឯទៀតដោយព្យាបាលអ្នកជម្ងឺបានយ៉ាងស័ក្កសិទ្ធ។ផ្នែករបបនយោបាយវិញមានការ​បែងចែកស្ថាប័នផ្សេងៗស្រដៀងបច្ចុប្បន្នដែរ​ហើយព្រះមហាក្សត្រជាអ្នកតាក់តែងច្បាប់ជា​អ្នកកាត់ក្តី ឯប្រជារាស្រ្តជាអ្នកអនុវត្តច្បាប់ ហើយទឹកដីមានវិសាលភាពធំធេង។
ទាំងនេះហើយដែលបង្ហើយឲ្យឃើញថាអរិយធម៌ខ្មែរសម័យអង្គរមានការរីកចំរើន​ដល់កំពូល ដែលយើងអាចនិយាយបានថាជាយុគសម័យដែលប្រទេសយើងមានឈ្មោះ​ថា​«ចក្រភពខ្មែរ» ៕





ឯកសារយោង
១. ប្រវត្តិសាស្រ្តខ្មែរ ភាគ ១ ២ រៀបរៀងដោយ អ្នកស្រីត្រឹង ងា
២. ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា រៀបរៀងដោយ​សាស្រ្តាចារ្យឥន្ទ
ឱមសាម៉េង (២០០៩)
៣. ប្រវត្តិសាស្រ្តប្រទេសកម្ពុជា រៀបរៀងដោយ សាស្រ្តចារ្យ វង់ សុធារ៉ា
ណុប សុខា (២០០៨)
៤. ប្រវត្តិសាស្រ្តកម្ពុជា រៀបរៀងដោយសាស្រ្តចារ្យ​ ជួ ច័ន្ទដារី
ចាន់ ប៊ុន្នី
ដៀប សុផល
ស្រ៊ុន ប៊ុណ្ណារិទ្ធ (២០០៥)
៥. ប្រវត្តិសាស្រ្តខ្មែរ ភាគ១ ភាគ២ សាកលវិទ្យាល័យវេស្ទើន

រក្សាសិទ្ធិគ្រប់យ៉ាង imony7
posted by សាន សុវណ្ណម៉ូនី

Wednesday, November 17, 2010

រីករាយព្រះរាជពិធីបុណ្យអុំទូកអកអំបុកនិងបណ្តែតប្រទីត


ជារាល់ឆ្នាំនៅខែវិច្ឆិកានេះព្រះរាជាណាចក្រកម្ពុជាតែងមានពិធីបុណ្យដ៏ធំមួយ​នោះគឺព្រះរាជពិធីបុណ្យអុំទូកអកអំបុកនិង​បណ្តែតប្រទីត។​ដែលបុណ្យនេះបានកកើតឡើងតាំងពីសម័យអង្គរមកម្លេះ។​បុណ្យអុំទូកគឺជាការរំលឹកដល់កងទ័ពខ្មែរ​ដែល​តែងតែយកឈ្នះគ្រប់សត្រូវជើងទឹកទាំងអស់។​ឯអកអំបុកវិញនោះគឺចង់បង្ហា្ញថាប្រជាពលកសិករដែលមានជាង75ភាគរយជាកសិករនោះបានប្រមូលអនុផលពិសេសដំនាំស្រូវរួចរាល់ហើយ​រួចពួកគេក៏យកស្រូវដែលទើបទែប្រមូលបាន​នោះមកថ្វើជាអំបុក​ដែលជាអាហារសំរាប់ហូបកំសាន្ត។​រីពិធីបណ្តែតប្រទីវិញគឺរំលឹកគុណដល់ទន្លេមេគង្គ​និងទន្លេសាប​ដែលបានផ្តល់ជាទឹកសំរាប់ប្រើប្រាស់នានាពិសេសក្នុងវិស័កសិកម្ម​ផ្តល់ត្រីជាអាហារ​ផងដែរ។​ពិធីបុណ្យនេះជាបុណ្យជាតិ
មួយដេលមានប្រជាជនមកពី23ខេត្តមកជួបជុំគ្នាមកទស្សនា​និងលេងកំសាន្ត។​គេឃើញមានការលក់ទំនិង​បញ្ចុះតំលៃ​និងមានការប្រគុំតន្រីនានា។សូមមកទស្សនារាជធានីភ្នំពេញ​តែសូមគិតដល់បិស្ថានគួរគប្បីកុំចោលសំរាមលើសួនច្បារនិដើរ
ជាន់។​កម្ពុជាព្រះរាជាណាចក្រអច្ឆរយKingdom of wonder.
និពន្ធអត្ថបទដោយ​សាន​សុវណ្ណម៉ូនី

Wednesday, November 10, 2010

សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចUMEសាខាខេត្តកំពុងចាមសូមស្វាគមន៍!


សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចUMEសាខាខេត្តកំពុងចាមសូមស្វាគមន៍!
ក្នុងឆ្នាំសិក្សា20102011នេះសាកលវិទ្យាល័យមានកិតិ្តយសជំរាបដល់សិស្សានុសិស្សនិស្សិតនិងមាតាបិតាទាំងអស់
ឳ្យបានជ្រាបថាសាកលវិទ្យាល័យUMEសាខាខេត្តកំពុងចាមជាសាកលវិទ្យាល័យមួយដែលមានគុនភាពក្នុងការអប់រំខ្ពស់
ក្នុងខេត្តក៏ដូចជាក្នុងប្រទេសកម្ពុជា។សាកលត្រូវបានទទួលស្គាល់ការអប់រំពីស្ថាប័នជាតិអប់រំជាតិដែលបញ្ជាក់ថា
សាកលពិតជាមានគុណភាពនិងស្តង់ដាក្នុងអប់រំ។UMEមានថ្លៃសិក្សាសមរម្យព្រមទាមងមានបណ្ណាល័យធំទូលាយ(AMERICAR CORNER)ងាយស្រួដល់និសិ្សតស្រាវជ្រាវឯកសារនានា។ដូចនេះជ្រើសរើសសាកលវិទ្យាល័យUMEគឺជាជំរើសនៃអនាគត។ចាប់ចុះឈ្មោះរៀងរាល់ថ្ងៃអាសយដ្ឋានផ្លូវជាតិ7ភូមិបឹងស្នាយឃុំសំបួរមាសក្រុងកំពុចាមខេត្តកំពុងចាម។ព័ត៌មានបន្ថែមសូមចូលទៅកាន់www.ume.edu.kh

កូរេខាងត្បូងហាមតារាស្រីស្លៀកពាក់ខ្លីឡើលើឆាក

មន្រ្តី​កូរ៉េខាងត្បូង​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​ គ្រោង​នឹង​ហាម​ប្រាម​ដល់​តា​រា​វ័យ​ក្មេង​ ពី​ការ​ស្លៀក​ពាក់​បញ្ចេញ​ខ្លួន​ប្រាណ​ស្រស់ៗ បែប​សិច​ស៊ី​ហួស​ហេតុពេក ​នៅ​តាម​បណ្តា​ទូរ​ទស្សន៍ ​និង​ដើរ​សម្តែង​ក្នុង​កម្ម​វិធី​នា​ពេល​រាត្រី។

មន្រ្តី​ទទួល​បន្ទុក​ខាង​សមភាព​ផ្លូវ​ភេទ បាន​ស្នើ​ឡើង​ច្បាប់​ថ្មី​មួយ​ជា​សក្ខី​កម្ម​បណ្តាល​ឲ្យ​មាន​ការ​​គោ​រព​សិទ្ធ​ចំពោះ ​តារា​សម្តែង​វ័យ​ក្មេង ដែល​រង​ការ​រិៈ​គន់​ថា ​​យុវតី​ក្មេងៗ​ត្រូវ​បាន​បង្ខំ​ពី​អ្នក​រៀប​ចំ​ឆាក​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​សិច​ស៊ី​ក្នុង​ការ​សម្តែង។

លោក​ស្រី Lee Jung Hyun មន្រ្តី្ក​ប្រធាន​ក្រុម​អ្នក​ច្បាប់​ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​សេចក្តី​​ស្នើ​នឹង​ចូលជាធរ​មាន​នៅ​ចុង​ឆ្នាំ​២០១១​នេះ​ នឹង​តម្រូវ​ឲ្យ​បណ្តា​ស្ថានីយ៍​ទូរទស្សន៍​គោរព ច្បាប់​សម្រាប់​ការ​​ស្លៀក​ពាក់​របស់​តារា​វ័យ​ក្មេង​ ដែល​តម្រូវ​ឲ្យ​ស្លៀកពាក់​ពេល​ផ្សាយ​ផ្ទាល់។

លោក​ស្រី​បាន​មាន​ប្រសាន៍ថា ស្ថា​នីយ៍​ទូរ​ទស្សន៍​ខ្លះ ​បាន​សាក​សួរ​អំ​ពី​ច្បាប់​ដែលចែងលើ​​សំពត់ខើច​​ខ្លី ដែល​ត្រូវ​ស្លៀក ថាអាចត្រឹម​ប៉ុន្មាន​សង់​ទី​ម៉ែត្រ​ពី​លើ​ក្បាល​ជង្គង់។

លោកស្រី Lee បាន​បន្ត​ទៀត​ថា ច្បាប់​ថ្មី​ហាម​ឃាត់​ចំពោះ​ការ​ផ្សាយ​ផ្ទាល់​របស់​តារា​សម្តែង​មាន​​អាយុ​ក្រោម ​១៨​ឆ្នាំ ដែល​សម្តែងផ្សាយបន្តផ្ទាល់​នៅលើឆាក សម្រាប់​ប្រិយ​មិត្ត​ជា​ច្រើន​របស់​​ពួក​គេ ​​មុន​ម៉ោង ១០​យប់​ដាច់​ខាត។ ​លោក​ស្រី​បាន​បន្ត​ថា៖​ «ខ្ញុំ​យល់​ពី​ផល​ពិបាក​ក្នុង​ការ​រា​រាំង​សម្លៀក​បំ​ពាក់​ខ្លីៗ​ទាំង​នោះ យ៉ាង​ណា​ពួក​យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដើម្បី​បញ្ឈប់​អ្នក​ចាត់​ការ​ដែល​តុប​តែង​តារា​ក្មេងៗ​ទាំង​នោះ​យ៉ាង​ស្រើប​ស្រាល​បំផុត។ ច្បាប់​នេះ​ក៏​ធ្វើ​ឡើង​ដើម្បី​កិច្ច​ការ​ពារ​ក្រម​សីល​ធម៌​សង្គម ​និង​សុខ​ភាព​ដ៏​ចម្បង​របស់​តារា​វ័យ​ក្មេងៗ​ទាំង​នោះ​ផង​ដែរ។

សភា​ជាតិ​កូរ៉េ​ខាង​ត្បូង​ ថ្មីៗ​នេះ​បាន​រង​នូវ​ការ​ចោទ​សួរ​ជា​ច្រើន​ ចំពោះ​តារា​វ័យ​ក្មេង​​ខ្លះ​មាន​អា​យុ​តែ ​១៣ ​ទៅ ​១៤​ឆ្នាំ​ប៉ុណ្ណោះ ត្រូវ​បង្ខំ​ស្លៀក​ពាក់​ខ្លីៗ ហើយ​ច្រៀង​ចម្រៀង​ជា​មួយ​កាយ​វិការ​យ៉ាង​ស្រើប​ស្រាល​ទៅ​តាម​សាច់​ភ្លេង។

ការ​ដង​ស្រង់​ពី​របាយ​ការណ៍​នៃ​ការ​មិន​សប្បាយ​ចិត្ត​​លើ​ការ​ងារ ​និង​ពេល​វេលា​របស់​ពួក​តារា​ បាន​ឲ្យ​ដឹង​ថា មាន​តារា​ល្បី​ក្មេងៗ​ជាច្រើនរូប ក៏​បាន​គ្រាំ​ទ្ររ​លើ​ច្បាប់​នៃ​ការ​ស្លៀក​ពាក់​នេះ ​ដើម្បី​ប្រឆាំង​​នឹង​អ្នក​ចាត់​ការ​របស់​ពួគ​គេ៕ រក្សាសិទ្ទិ​ Phnom Phenh Post / www.phnompenhpost.com

Friday, October 15, 2010




បណ្តា្ញស្ថានីយ៍ទូរទស្សន៍CTNកំពុងមានការស្តារកេរិ៍ឈ្មោះដោយបំពេញមកវិញនូវកម្មវិធីថ្មីៗ​ប៉ុន្តែមានទស្សនិជនមួយចំនួន
មានការធុញទ្រាំនិងការផ្សាយពាណិជ្ជកម្មវែង​ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏CTNជាស្ថានីយ៍មួយដែលគ្រប់គ្នាចូលចិត្ត
ទស្សនាខ្សែភាពយន្តកូរ៉េល្បីៗមិនចេះនឿយណាយដូចជារឿង​ភ្លើងស្នេហ៍​រឿង​អូនជាបេះដូងបង។​ដែលមានការប៉ានស្មានទៅមានប្រជាជនជាង100000កំពុងទស្សនាជារៀងរាល់ថ្ងៃ។​រីឯកម្មវិធីកំពុងធ្លាក់ចុះ​នោះគឺកម្មវិធីរាត្រីកំសាន្ត។
ចំនែកស្ថានីយ៍ទូរទស្សន៍SEATVវិញកំពុងមានប្រកួតប្រជែងជាមួយCTNដោយមានកម្មវិធីសម្បូរបែប​និងខ្សែភាពយន្តថ្មីៗ​ទៀតផង​ក្នុងនោះកម្មវិធីដែលទទួលបាបការគាំទ្រជាងគេគឺកម្មវិធីតន្រ្តីអាសុីអាគ្នេយ៍​ពីព្រោះកម្មវិធីនេះមានតារាល្បីៗ
ជាច្រើនជាពិសេសមានកំពូលតារាមកពីផលិតកម្មរស្មីហង្សមាស​រីឯឆាកតន្រ្តីវិញ​ក៏ធំទៀតតាមការ​ប៉ានស្មានមាន​ប្រជាជន​ជាង80000នាក់ដែលបានទស្សនាកម្មវិធីនេះជារៀងរាល់សប្តាហ៍។

ប្រាក់យ៉េនឡើងថ្លៃខ្លាំង​តូយ៉ូតាល់គិតគូរផ្លាស់ប្តូររោងចក្រ


តាម​សេចក្តី​រាយការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ តុលា​នេះ បាន​ឲ្យ​ដឹង​ថា តូយ៉ូតា ម៉ូទ័រ ដែល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​ជប៉ុន កំពុង​តែ​ពិចារណា​លើ​បន្លាស់​ប្តូរ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន ពោល​គឺ​រថយន្ត​​ម៉ូដែល Corolla ដ៏​មាន​ប្រជាប្រិយ ទៅ​កាន់​រោង​ចក្រ​នៅ​ឯ​បរទេស​ ដោយ​សារ​តែ​ប្រឈម​មុខ​នឹង​ឥទ្ធិពល​​នៃ​ការ​ឡើង​ថ្លៃ​របស់​​ប្រាក់​យ៉េន។

ដោយ​ដក​ស្រង់​សម្តី​ប្រភព​ពី​ក្រុម​ហ៊ុន​ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ កាសែត​ឃ្យូដូ​ជប៉ុន បាន​រាយ​ការណ៍ថា ​ក្រុម​ហ៊ុន​តូយ៉ូតា ដែល​កាល​ពី​ឆ្នាំ​២០០៩ បាន​ផលិត​រថយន្ត​ Corolla 215 ​ពាន់​គ្រឿង​ នៅ​ក្នុង​ប្រទេស​ជប៉ុន​នោះ កំពុង​តែ​​គិត​គូរ​អំពី​ផែនការ​​នេះ ខណៈ​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​តែ​នាំ​ចេញ​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​រថយន្ត​ម៉ូដែល​នេះ។

កាសែត​ស៊ីប៊ុន បាន​និយាយ​នៅ​ក្នុង​សេចក្តី​រាយការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ថា ក្រុម​ហ៊ុន​តូយ៉ូតា កំពុង​តែ​ពិចារណា​អំពី​ការ​ផ្លាស់​ប្តូរ​ផលិត​កម្ម​មួយ​ចំនួន ទៅ​កាន់​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​មីស៊ីស៊ីពី សហរដ្ឋ​អាមេរិក។

អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា លោក ផូល ណូឡាស្កូ បាន​ប្រាប់​ AFP ថា៖ «ពុំ​ទាន់​មាន​ការ​សម្រេច​ចិត្ត​ផ្លូវ​ការ​ណា​ ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ​ ចំពោះ​​បន្លាស់​ប្តូរ​ផលិត​កម្ម​នេះ តែ​ទោះ​ជា​យ៉ាង​ណា យើង​តែង​តែ​ស្វែង​រក​នូវ​ទីតាំង​ផលិតកម្ម​ដ៏​ល្អ​បំផុត សម្រាប់​ផលិត​ផល​នីមួយៗ​របស់​យើង»។

Sunday, September 19, 2010



ផ្សារទំនើបសុវណ្ណា គឺជាផ្សារទំនើបថ្មីមួយទៀត ដែលផ្នែកមួយនៃ អាជីវកម្មរបស់ធរនាគា កាណាឌីយ៉ា បន្ទាប់ពីផ្សារទំនើប សូរីយា សំណង់ផ្ទះល្វែង និងភូមិវប្បធម៍ នៅខេត្តសៀមរាប ជាដើម។ ផ្សារនេះមិនសូវមាន អតិថិជនដូច ផ្សារទំនើបសូរីយា ឡើយដោយសារ ទើបតែបើកថ្មី ហើយចំពេល ដែលមាន វិបត្តិសេដ្ឋកិច្ច ពិភពលោក ម្យ៉ាងវិញទៀត ទីតាំងក៏សូវល្អ ដូចផ្សារ សូរិយាដែរ។ ពិសេសក្នុងឳកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះផ្សារទំនើបសុវណ្ណាមានការតាំងពិព៌ណលក់ទំនិញបញ្ជុតម្លៃ។

ទស្សនារាជធានីភ្នំពេញ2010

Friday, September 10, 2010

ទស្សនារាជធានីភ្នំពេញ


នេះជាវិមានកាណាឌីយ៉ា​នៅរាជធានីភ្នំពេញ។​វាមិនក្រាន់ជាធានាគារមួយទេតែវាក៏ជាអាគារពាណិជ្ជកម្ម​មានផ្សារទំនើប
និងហាងជាច្រើនផងដែរ។​សូមអញ្ជើញមកទស្សនា​រាជធានីភ្នំពេញ។​កម្ពុជាព្រះរាជាណាចក្រអច្ឆរយ! Cambodia Kingdome of Wonder!

Saturday, August 7, 2010

Saturday, July 10, 2010

Thursday, July 8, 2010

គុណភាពទំនិញមិនសូវគិត ប៉ុន្តែបញ្ហាគឺតម្លៃ

ការដាក់លក់​ផលិតផលអេឡិចត្រូនិកដែលត្រូវបានគេបន្លំយីហោនៅលើទីផ្សារកម្ពុជាគឺជាបញ្ហា​ដ៏ធំមួយដែលកំពុងតែកើតមាននៅ​ក្នុងប្រទេសនេះហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ​ទេ។ អ្វីដែល​ជាដំណឹងល្អនោះគឺកម្ពុជាមិននៅឯកោទេ។

មជ្ឈមណ្ឌលព័ត៌មានអាមេរិចកាំង (AMERICAN CORNER)

មជ្ឈមណ្ឌលព័ត៌មានអាមេរិចកាំង AMERICAN CORNER Kampog Cham.ជាមជ្ឈមណ្ឌលដែលសម្បូរទៅដោយពិភព ព័ត៌មានសំខាន់ៗទំនើបៗ​ដែលអាចឪ្យសិស្សនិសិត្សអាចសិក្សាស្រាវជ្រាវតាមប្រព័ន្ឋ Inernet TV​Books Newpepers Magazines ដោយតាមរយ:ការស្តាប់​អាន​និងស្រាវជ្រាវ។ ការមកទទួល​សេវាកម្មទាំងនេះគឺ៝ឥតគិតថ្លៃ។​ មានបើកជារៀងរាល់ថ្ងៃគឺចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃអាទិត្រ​ហើយcចាប់ពីម៉ោង 7:30am-11:00am ដល់ម៉ោង1:30pm-5:00pm
អាសយដ្ឋាន:ផ្លូវជាតិលេខ7​ភូមិបឹងស្នាយ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម​ខេត្តកំពង់ចាម(ឋិតនៅក្នុងសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម)។
Email: heng_sakal@yahoo.com
Tell:(+855)089 869 606

Wednesday, July 7, 2010

http://widget-f7.slide.com/widgets/slideticker.swf" type="application/x-shockwave-flash" quality="high" scale="noscale" salign="l" wmode="transparent" flashvars="cy=bb&il=1&channel=2738188573477655287&site=widget-f7.slide.com" style="width:400px;height:320px" name="flashticker" align="middle">

អបអរសាទរខួប2ឆ្នាំនៃប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក


ខេត្ដព្រះវិហារ ៖ ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ ២០១០​នេះ គឺជា​ខួប​លើក​ទី​២ នៃ​ការ​ចុះ បញ្ជី​ប្រាសាទព្រះវិហារ ជា​បេតិកភណ្ឌ​ពិភព លោក​របស់​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​អង្គ ការ​យូ​ណេ​ស្កូ (៧ កក្កដា ២០០៨-៧ កក្កដា ២០១០) នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ហើយ​ព្រឹក​នេះ​ទៀត​សោត មន្ដ្រីជាន់ខ្ពស់រ​ដ្ឋា ភិ​បាល​មួយ​ចំនួន មន្ដ្រី​អាជ្ញាធរ​ខេត្ដ ព្រះសង្ឃ តាជី​-​យាយជី ក្រុម​សិល្បករ​-​សិល្ប​ការិនី ប៉ូលិស​-​ទាហាន និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន កុះករ​បាន​ចូលរួម និង​រៀបចំ​ពិធី​អបអរសាទរ យ៉ាង​អធិកអធម ។
ពិធី​អបអរសាទ​ប្រាសាទព្រះវិហារ​ជា បេតិកភណ្ឌ​ពិភពលោក​លើក​ទី​២​នេះ បាន ប្រព្រឹត្ដ​ទៅ​ក្រោម​អធិបតីភាព​លោក​ហ៊ឹ​ម ឆែម រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិ​ចិត្រ​សិល្បៈ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ប្រាសាទ ព្រះ​វិហារ​, លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ មាស​៤ ជា តារា អគ្គមេបញ្ជាការ​រង​កង យោធពលខេមរភូមិន្ទ មេបញ្ជាការ​សម​ភូមិ ជួរ​មុខ ទិស​យោធភូមិ​ភាគ​ទី​៤ ប្រចាំការ​លើ​​ប្រាសាទព្រះវិហារ​, លោក​អ៊ុំ ម៉ា​រ៉ា អភិបាល ខេត្ដ និង​មន្ដ្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប ទៀត ។
នៅ​ជុំវិញ​បរិវេណ​ពិធី ជា​ពិសេស​នៅ​លើ ស្ពាន​ហាលមុខ​គោ​បុ​រៈ​ទី​២ គេ​សង្កេត​ឃើញ គណៈអធិបតី​រាប់បាត្រ​ដល់​ព្រះសង្ឃនិង​ព្រះសង្ឃ​សូត្រ​ជយ​ន្ដោ មានការ​ចែក អំណោយ​ដល់​តាជី​-​យាយជី គណៈអធិបតី ធ្វើការ​បួងសួង វេទិកា​ប្រគំ​តន្ដ្រី ល្បែង​របាំ ប្រជាប្រិយ ចំរៀង​បុរាណ ។ លោកនាយក​ឧត្ដមសេនីយ៍ ជា តារា បាន មាន​ប្រសាសន៍​ថា ពិធី​អបអរសាទរ និង​ការ ចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ ពិភពលោក​ដ៏​ជោគជ័យ​នេះ​គឺ​បាន​មក​ពី​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដូច្នេះ​យើង​ប្ដេជ្ញា​ថែរក្សា​ការពារ​ទឹកដី​នៅ តាម​តំបន់​ព្រំដែន​មិន​ឱ្យ​បាត់បង់​មួយ​មិ​ល្លី ម៉ែត្រ​ណា​ឡើយ ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត កោះសន្ដិភាព

Monday, July 5, 2010

ឧទ្ធម្ភាគចក្រ​២​គ្រឿង​របស់​សៀម​ហោះ​បំពាន​ចូល​ដែនអាកាស​របស់​ខ្មែរ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ឧទ្ធម្ភាគចក្រ​សៀម ចំនួន​២​គ្រឿង បាន​ហោះហើរ​រំលោភ​ដែន អាកាស​កម្ពុជា​នៅ​ចំណុច​កាស៊ីណូ​បន្ទាត់​ព្រំ ដែន​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ ទី​៤ កក្កដា ។ឧទ្ធម្ភាគចក្រ​សៀម​នេះ​បាន​ហោះហើរ ចូល​មក​កម្ពុជា​ប្រមាណ​១៥០​ម៉ែត្រ​ដោយ ហោះហើរ​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាង ត្បូង លុះ​មក​ដល់​ចំណុច​កាស៊ីណូ​ហ្គោ​ល​ឌិន ក៏​បត់​ឆ្ពោះទៅ​ទិស​ខាងលិច​ចូល​ទៅ​ទឹកដី របស់​ខ្លួន​វិញ ។ ក្នុង​ពេល​ហោះហើរ​នោះ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ចំណុច​កាស៊ីណូ បាន​នាំ​គ្នា​ឈរ​មើល​ច្រូងច្រាង​យ៉ាង​ភ្ញាក់ផ្អើល ដោយ​អ្នកខ្លះ​គិត​ថា ជា​របស់​ខ្មែរ ។ លុះ​ពេល ឧទ្ធម្ភាគចក្រ​បត់​ក្បាល​ចូល​ទឹកដី​សៀម​វិញ​ក៏​នាំ​គ្នា​និយាយ​ថា ហេតុ​ដូច​ម្ដេច​បានជា បណ្ដោយ​ឱ្យ​ឧទ្ធម្ភាគចក្រ​សៀម​ហោះ​ចូល ដែនអាកាស​ខ្មែរ​យើង​ដោយ​សេរី​បែប​នេះ?
ជុំវិញ​ការ​ហោះហើរ​របស់​ឧទ្ធម្ភាគចក្រសៀម​ខាងលើ​នេះ លោក​ឧត្ដមសេនីយ៍ត្រី ឌី​ផេ​ន នាយករង​ទីចាត់ការ​ការងារ​ព្រំដែនអគ្គបញ្ជាការ និង​ជា​ប្រធាន​ការិយាល័យ ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​ប្រាប់​កោះ សន្ដិភាព​តាម​ទូរស័ព្ទ​ថា ខាង​ភាគី​សៀម បាន​ជូនដំណឹង​ជា​មុន​មក​ការិយាល័យ​របស់ លោក​ដែរ ប៉ុន្ដែ​លោក​ឌី ផេ​ន មិន​បាន​ថ្លែង លំអិត​ពី​ការ​ហោះហើរ​របស់​ឧទ្ធម្ភាគចក្រ សៀម​ឱ្យ​ច្បាស់លាស់​នោះ​ទេ ដោយ​សេវា ទូរស័ព្ទ​របស់​លោក​មានការ​រអាក់រអួល ។ លោក​បាន​ប្រាប់​ថា លោក​កំពុង​ស្ថិត​នៅ​លើ រថយន្ដ​ឆ្ពោះទៅ​ភ្នំពេញ បន្ទាប់​មក​ក៏​ផ្ដាច់​ការ ទាក់ទង​តែ​ម្ដង​។លោក​វរសេនីយ៍ឯក សំ ជិត ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ព្រំដែន​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ដបន្ទាយមានជ័យ បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​ថា ខាង ភាគី​សៀម​បាន​ជូនដំណឹង​មក​ភាគី​កម្ពុជា​ពី ការ​ហោះហើរ​តាម​ឧទ្ធម្ភាគចក្រ​នេះ តាម រយៈ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ថ្ងៃ​ទី​៣ កក្កដា ហើយ​ក្នុង​របាយការណ៍ ជូនដំណឹង​នោះ គឺ​ហោះហើរ​តាម​ព្រំដែន​ពី ស្រុក​គោក​ធ្យូង​មក​ស្រុក​អារញ ។
ចំពោះ ការ​ហោះហើរ​រំលោភ​ដែនអាកាស​នេះ លោក វរសេនីយ៍ឯក សំ ជិត បន្ដ​ថា លោក​បាន​ទទួល ព័ត៌មាន​ដែរ ប៉ុន្ដែព័ត៌មាន​នេះ​គឺ​ដឹង​ត្រឹមតែ សៀម​ស្នើ​សុំ​ហោះហើរ​ឧទ្ធម្ភាគចក្រ​តាម បន្ទាត់​ព្រំដែន​របស់​គេ​ប៉ុណ្ណោះ ។ ទោះបីជា បែប​ណា បើ​មានការ​ហោះហើរ​រំលោភ​ដែន អាកាស​មែន​នោះ លោក​នឹង​ស្រាវជ្រាវ​។ កន្លង​មក​ភាគី​សៀម​តែងតែបាន​រំលោភ​ដែនអាកាស​ម្ដងម្កាល​ដែរ ប៉ុន្ដែ​មិន​ចូល​ជ្រៅ​ទេ គឺ គ្រាន់តែ​ចូល​តិចតួច រួច​ក៏​បត់​ក្បាល​ចូល​ទៅ​ដី គេ​វិញ ។ ស្ថានភាព​បែប​នេះ​តែង​បាន​កើត ឡើងជា​បន្ដបន្ទាប់ ៕
You can seach more news with: www.kohsantepheapdaily.com.kh

ការប្រឡងសញ្ញាប័ត្របឋមភូមិ

ថ្ងៃទី5​ខែកក្កដាឆ្នាំ2010នេះជាថ្ងៃដែលព្រះរាជាណាចក្រកម្ពូជាមានការប្រឡងសញ្ញាប័ត្របឋមភូមិ ប្រចាំឆ្នាំសិក្សា2009 2010។​

Saturday, July 3, 2010

MONY DESIGN


MONY DESIGN
design for yor dream!
We have to design : Book Logos Photos Images Calender and paint the images that you need.
President Design: San Sovanmony.
Tell: (+855)097 999 34 66, 077 92 91 95

Friday, July 2, 2010

វគ្កសិក្សាត្រៀមប្រឡងសញ្ញាប័ត្រតុតិយភូមិ


សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME)សាខាខេត្តកំពង់ចាម មានការបើកបង្រៀនថ្នាក់ត្រៀមពិសេសសំរាប់សិស្សដែលត្រូវប្រលងBacIIនាឆ្នាំ2010នេះ។
ចាប់ចូលរៀនពីថ្ងៃទី1ខែកក្កដាឆ្នាំ2010នេះតទៅ។ មានមុខវិជ្ជាដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរ និង ភាសាអង់គ្លេស។ តម្លៃពិសេសមួយមុខ2USD សិក្សា4មុខថែមមួយមុខ។ ប្រញាប់ឡើងៗមូយឆ្នាំមានតែម្តង!

Thursday, July 1, 2010

Bake drug

ថ្ងៃទី01ខែកក្កដាឆ្នាំ2010នេះនៅវិទ្យាល័យព្រះសីហនុមានការដុតចោលនូវគ្រឿងដែលប៉ូលលីសបានរឹតអូសនិងចាប់បាន។​ក្នុងនោះមានការចូលរួមជាអធិបតីពីឯឧត្តមអភិបាលក្រុងកំចាម​ព្រមជាមួយនគរបាល​ប៉ូលីសគ្រប់ជាន់ថ្នាក់ផងដេល។
នេះបញ្ជាក់ថាប្រទេសកម្ពុជាជាប្រទេសដែលបំបាត់និងស្អប់គ្រឿងញៀន។

Wednesday, June 30, 2010

ការបរិច្ឆេតនៃការប្រឡងសញ្ញាប័ត្រតុទិយភូមិឆ្នាំសិក្សា2009,2010​និងប្រព្រឹត្តទៅនៅថ្ងៃទី26ដល់ថ្ងៃទី28កក្កដាឆ្នាំ2010។
Cambodia BacII Exam date 26-28/07/2010.
សូមជូនពរមិត្តទូទាំងប្រេទេសឳ្យជាប់និទ្ទេសល្អទាំងអស់គ្នា។​ខ្ញុំបាទសាន​សុវណ្ណម៉ូនី​ជាបេក្ខជនដែលត្រូវប្រឡងដែល។​

Tuesday, June 29, 2010


MONY Design design for your dream!
Tell: (+855)0979 993466